ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» វិភាគ​នយោបាយ » បទ​ពិសោធន៍​​ទុកជា​​មេរៀន​

បទ​ពិសោធន៍​​ទុកជា​​មេរៀន​

ក្រោយពី​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​អាណត្តិ​ទី​៥ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន សំឡេងគាំទ្រ​៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងគាំទ្រ​៥៥​អាសនៈ នោះ អា​ម៉ាង​និង​អាមោក​បាន​និយាយ ចង់​ឈ្លោះ​គ្នា​នៅ​តុ​កាហ្វេ ដោយ​អា​ម៉ាង​និយាយថា នេះ​ចាត់ទុកជា​បទពិសោធន៍​និង​ជា​មេរៀន សំរាប់
​ថ្នាក់ ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​នូវ​ទង្វើ​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន​។ អាមោក​បាន​តប​វិញ​ថា នេះ វា​ស័ក្តិសម​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដណ្តើមបាន​សំឡេងគាំទ្រ​ដល់​ទៅ​៥៥​អាសនៈ ព្រោះតែ​ប្រជា​ពល រដ្ឋ​មិន​ពេញចិត្ត​មន្ត្រី​មូលដ្ឋាន តាំងពី​ក្រោម​ដល់​លើ ដែល​ធ្វើបាប​គេ​ខ្លាំងពេក​។​
អាមោក​ដែល​និយាយ​លំអៀង​ទៅរក​គណបក្សប្រឆាំង​បាន​បន្តថា បើ​ថ្ងៃ​ខាងមុខ​គណបក្សកាន់អំណាច​មិន​ប្តូរ យុទ្ធសាស្ត្រ មិន​កែ​ទំរង់​ថ្នាក់ក្រោម រហូតដល់​ថ្នាក់លើ​ទេនោះ ច្បាស់​ជា​ចាញ់​គណបក្សប្រឆាំង​ជាក់​ជាមិនខានឡើយ​។ អា​ម៉ាង​បាន​តប​ថា ពិតណាស់​មូលហេតុ​ដែល​គណបក្សកាន់អំណាច​ទ​ទួល​បានតែ ៦៨​អាសនៈ នោះ
ព្រោះតែ​ប្រជាពលរដ្ឋ​ខឹង​ប្រធាន​ក្រុម មេភូមិ ចៅសង្កាត់ មេឃុំ ចៅហ្វាយខណ្ឌ​អភិបាលស្រុក​អភិបាលខេត្ត មន្ត្រី តាម​មន្ទីរ​ក្រសួង​នានា ដែល​ចេះតែ​រំខាន​ការរកស៊ី​របស់​ពួកគាត់ ឬក៏​រំខាន​ក្នុងការ​បំពេញ​លិខិត​គតិយុត្តិ​នានា ធ្វើ​ឲ្យ មាន​ភាពស្មុគស្មាញ កោសរូស​រកលុយ​ធ្វើ​ឲ្យ​រាំងស្ទះ យកលុយ​ក្រោម​តុ​គ្មាន​មូលហេតុ ដូចជា​សុំច្បាប់​ការ សុំ​ធ្វើ​រោង បុណ្យសព សុំ​ធ្វើ​សៀវភៅ​ស្នាក់នៅ​សុទ្ធតែ​ទារលុយ​ច្រើន​លើសលុប​។ ករណី​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​សំឡេង គាំទ្រ​ទៅ​គណបក្សប្រឆាំង​កើនឡើង​នោះ​។​
អា​ម៉ាង​សង្ឃឹមថា ក្រោយពី​រៀបចំ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​ចប់ នឹងមាន​ការផ្លាស់ប្តូរ​មេភូមិ ចៅសង្កាត់ អភិបាលស្រុក​ខេត្ត និង​មន្ត្រី​តាម​មន្ទីរ​ក្រសួង​នានា ចោល​ខ្លះ​មិន​ខាន​ទេ​។ បើ​បន្ត​ទុក​ដូច​សព្វថ្ងៃនេះ​ទៅមុខទៀត នោះ ច្បាស់​ជា​សំឡេងគាំទ្រ​កាន់តែ​ធ្លាក់ចុះ​ជាង​នេះ​។ អា​ម៉ាង​បន្តថា ប្រជាពលរដ្ឋ​ស្រឡាញ់​សម្តេច​តេ​ជោ​សែន ណាស់ អំពី​ការខិតខំ កសាង អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចំរើន ដែល​ពិភពលោក​កំពុង​ទទួលស្គាល់ តែ​ប្រជាពលរដ្ឋ ស្អប់ មន្ត្រី​ថ្នាក់ក្រោម​របស់​សម្តេច​ទៅ​វិញ​ឯណោះ​ទេ ដែល​មិន​ដើរ​តាម​គោលនយោបាយ​របស់​សម្តេច ហើយ​បើ គ្មាន​ការកែប្រែ​និង​ផ្លាស់ប្តូរ​ទេ អាណត្តិ​ក្រោយ​អាច​…​។ នេះ​ជា​បទពិសោធន៍​និង​ជា​មេរៀន​សំរាប់​អាណត្តិ​ក្រោយៗ ដោយ​មិនត្រូវ​ត្រេកត្រអាល​នឹង​ការ​ឈ្នះ​រួច​ភ្លេច​ធ្វើ​របង​ការពារ​នោះទេ​។ ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​មិនគួរ​ស្អប់​មន្ត្រី​ថ្នាក់
ក្រោម​របស់​សម្តេច​មួយ​ពេល​បោះឆ្នោត​ខុស​៥​ឆ្នាំ យ៉ាង​ដូច្នេះ​ដែរ​។ ចូរ​កុំ​ខឹង​គោ​វាយ​រទេះ​មិន​ល្អមើល​នោះ ឡើយ​៕

ដោយ​៖​តា​ច្រៀក​ធំ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya