ភ្នំពេញ៖ ប្រទេសចិន ដែលជាមិត្តដ៏ជិតស្និទ្ធនៅកម្ពុជា ជាយូរលង់មកហើយនោះ បាន ប្រគល់កាំភ្លើងខ្លី១ពាន់ដើម និងគ្រាប់ចំនួន ៥ម៉ឺនគ្រាប់ ដើម្បីរឹតបន្តឹងសន្តិសុខ និងរក្សា សណ្តាប់ធ្នាប់នៅកម្ពុជា។
កាំភ្លើងខ្លី និងគ្រាប់ ព្រមទាំងសម្ភារៈបម្រើដល់កងកម្លាំងនគរបាល ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបាន ធ្វើពិធីប្រគល់ និងទទួលនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពនៃលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក Li Zhuqun អគ្គនាយករង នៃអគ្គនាយក ដ្ឋានសហប្រតិបត្តិការអន្តរជាតិចិន។
នៅក្នុងឱកាសប្រគល់សម្ភារៈដល់មន្រ្តីនគរបាល ដែលជាការពង្រឹងកិច្ចសហ ប្រតិបត្តិការបន្ថែមរវាងសមត្ថកិច្ច កម្ពុជា-ចិននោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា កម្ពុជា និងចិនតែងតែសាមគ្គីគ្នាជានិច្ច ហើយចិន ក៏តែងតែជួយ កម្ពុជាគ្រប់បែបយ៉ាងផងដែរ ទាំងជំនួយ និងទំនាក់ទំនងការទូត។
លោក Li Zhuqun ក្នុងនាមរដ្ឋាភិបាលចិន បានថ្លែងកោតសរសើរចំពោះទំនាក់ទំនង រវាងកម្ពុជា-ចិន និងការរក្សា នូវស្ថេរភាព និងសន្តិសុខនៅក្នុងសង្គមកម្ពុជា។
លោក Li Zhuqun ក្រៅពីការប្រគល់សម្ភារៈសម្រាប់រក្សាសន្តិសុខហើយនោះ នឹងដឹកនាំគណៈប្រតិភូចិនធ្វើទស្ស នកិច្ចនៅកម្ពុជាជាច្រើនថ្ងៃផងដែរ៕
ដោយ៖ លីហ៊ាង