ភ្នំពេញ៖ គ្រូបង្រៀនភាសាបារាំងចំនួន៨២នាក់មកពីបណ្តាប្រទេស ចំនួន៦នៅ តំបន់ អាស៊ី បានចាប់ផ្តើមទទួលនូវការបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀនដោយប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន បានចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៨ខែសីហា ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
កម្មវិធីបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀននៅកម្ពុជាជាលើកទី៣នេះ ត្រូវបានរៀបចំឡើង ដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ។ ក្រោមប្រធានបទ សាកល វិទ្យាល័យវស្សានរដូវដោយផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាព័ត៌មាននិងការធ្វើទំនាក់ទំនង សម្រាប់ការបង្រៀន ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (TICE) ។
ប្រធានផ្នែករដ្ឋបាលនៃការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារ ឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង លោក Bernard Vanthomme មានប្រសាសន៍ថា គ្រូបង្រៀន ភាសាបារាំងចំនួន៨២នាក់មកពីប្រទេសកម្ពុជា, ឡាវ, ថៃ, វៀតណាម,ចិន និង ម៉ាឡេស៊ីនឹងទទួលបានការបណ្តុះបណ្តាល ពីសាស្ត្រាចារ្យឯកទេសជំនាញ ដើម្បី ជំរុញឲ្យការបង្រៀនរបស់ពួកគេ នៅសាកលវិទ្យាល័យ និងវិទ្យាល័យកាន់តែ មាន លក្ខណៈ ល្អប្រសើរ និងមាន គុណភាពខ្ពស់។
លោក Bernard Vanthomme បញ្ជាក់ថាក្រៅពីវិធីសាស្ត្រ នៃការបង្រៀនពួកគេ ក៏នឹងទទួលបាននិងផ្លាស់នូវបទពិសោធន៍ចំណោះដឹង សម្រាប់គ្នាទៅវិញទៅមក។ ក្រៅពីការបង្ហាញការទាញ យកមេរៀនចំណេះដឹងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា គ្រួបង្រៀនភាសាបារាំងទាំងអស់ ក៏នឹងពិភាក្សាក្នុងការជំរុញបង្កើតឲ្យមានគេហទំព័រ សម្រាប់អ្នកមានបំណងរៀន និងបង្រៀនភាសាបារាំងផងដែរ។
អ្នកទទួលខុសត្រូវ ខាងផ្នែកភាសាបារាំងប្រចាំការិយាល័យអាស៊ីប៉ាស៊ីហ្វិក នៃ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង លោកស្រី Nguen Van Dung បាន បញ្ជាក់ថា កម្មវិធីសិក្សាសំខាន់ៗ ចំនួន៨នឹងត្រូវបានយក មកបង្រៀន រួមជាមួយនឹង ការពិភាក្សាតុមូល ស្តីអំពីការយល់ឃើញរបស់គ្រូបង្រៀន អំពីភាសាបារាំង។តាមរយៈការបណ្តុះបណ្តាលនេះអ្នកស្រីរំពឹងថា កម្មវិធីនេះនឹងផ្តល់ដល់គ្រូបង្រៀន ទាំងអស់នូវជំនាញបន្ថែមប្រកបដោយគុណភាពខ្ពស់ និងវិជ្ជាជីវៈគរុកោសល្យកម្រិត ស្តង់ដា៕
ដោយ៖ស្រីផល