ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ក្រុម​ឈ្មួញ​សម្រុក​ប្រមូល​ទិញ​ឈើគ្រញូង​គរទុក​តាមដងទន្លេសេសាន្ដ ទីរួមស្រុកវ៉ឺនសៃ

ក្រុម​ឈ្មួញ​សម្រុក​ប្រមូល​ទិញ​ឈើគ្រញូង​គរទុក​តាមដងទន្លេសេសាន្ដ ទីរួមស្រុកវ៉ឺនសៃ

រតនគិរី៖ សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានអរិយធម៌ឲ្យដឹងថា បន្ទាប់ពីក្រុម ឈ្មួញ ផ្អាកសកម្មភាពដឹកជញ្ជូនឈើប្រណីត ចូលទីរួមក្រុង បានលុង ខេត្តរតនគិរី ដើម្បីឆ្លងកាត់ទៅលក់នៅទីផ្សារប្រទេសវៀតណាម មានការស្ងប់ស្ងាត់មួយរយៈ ឥឡូវ នេះគេសង្កេតឃើញក្រុមឈ្មួញ ទាំងនោះ ចាប់ផ្ដើមធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង ដោយប្រមូលទិញ ឈើប្រណីតយកមកគរ ទុក នៅតាមដង ទន្លេសេសាន្ដក្នុងទីរួម ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យអរិយធម៌ដឹងថា ក្រុមឈ្មួញនាំគ្នា យកលុយទៅ ប្រមូល ទិញឈើប្រណីតប្រភេទធ្នង់ ពីតំបន់ព្រៃឈើ សហគមន៍ តំបន់ព្រៃឈើអភិរក្ស និងតំបន់ព្រៃឈើផ្សេងៗទៀត ជួលបងប្អូនជន ជាតិដឹកជញ្ជូនយកមកទម្លាក់ ទឹកក្នុងទន្លេសេសាន្ដ ហើយចងព្យាង ជាក្បូនអូស តាមកាណូតហើយជួលប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះឲ្យទាញឈើឡើង លើមាត់ច្រាំងគរទុកតាមដងទន្លេសេសាន្ដ ក្នុងទីរួមស្រុកវ៉ឺនសៃ បំរុងដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាម ដោយប្រើប្រាស់មធ្យោបាយប្រភេទរថយន្ដ សាំយ៉ុង- រថយន្ដ បាឡែន-រថយន្ដកាមរី-រថយន្ដឡង់គ្រីស័រ-រថយន្ដឡិចស៊ីស និងរថយន្ដ មួយបាំងកន្លះ ជាដើមដើម្បីដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការ រដ្ឋបាលព្រៃឈើផ្នែក វ៉ឺនសៃតែម្ដង ។

ប្រភពព័ត៌មានដដែលខាងលើ បានប្រាប់បន្ដទៀតថា ក្រុមឈ្មួញរកស៊ី ឈើប្រណីត ខុស ច្បាប់នេះមានភាព ប៉ិនប្រសប់ណាស់ ក្នុងការយកអំណាចទឹកលុយទាក់ទាញ សមត្ថកិច្ច ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធងងឹតមុខភ្លេចបំពេញតួនាទីនិងភារកិច្ច ដែលរាជ រដ្ឋាភិបាលប្រគល់ជូន ។ប្រភពព័ត៌មានដដែលបានប្រាប់ឲ្យដឹងទៀតថា ប្រភេទឈើ ប្រណីត ធ្នង់ត្រូវប៉ាន់បំផុតនៅលើទីផ្សារប្រទេសវៀតណាមសព្វថ្ងៃនេះ គឺមានខ្នាត ៣០គុណ៤០និងមានប្រវែង ១,២ម៉ែត្រ ។

សកម្មភាពខាងលើនេះត្រូវបានប្រភពទម្លាយឲ្យដឹងថា សមត្ថកិច្ចក៏ដូចជាមេព្រៃ កង រាជអាវុធហត្ថ ប៉ូលិស និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចសុទ្ធតែបានដឹងឮទាំងអស់។ ប៉ុន្តែនៅស្ងៀមមិនបានបង្ក្រាបនោះទេដោយសារតែឈ្មួញបានផ្តល់លុយ ឲ្យយ៉ាងត្រជាក់ ចិត្ត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya