ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » អ្នកដំណើរ​សំរុក​ឡើង​រថយន្ត​ទៅធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពពាក់ពពូន​ក្រោយ​បញ្ចប់​ការបោះឆ្នោត​

អ្នកដំណើរ​សំរុក​ឡើង​រថយន្ត​ទៅធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពពាក់ពពូន​ក្រោយ​បញ្ចប់​ការបោះឆ្នោត​

ខេត្តកំពត​៖ អ្នកដំណើរ​ភាគច្រើន​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ក្រោយពី​បញ្ចប់​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ គេ​សង្កេតឃើញ​រថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ​សុទ្ធតែ​ដឹក​លើស​ចំណុះ​កំពុងបើក​ប្រជែង​គ្នា​ផងដែរ​។

ស្រប​ពេលដែល​មនុស្សម្នា​សំរុក​ឡើង​ជិះ​រថយន្ត​ដ៏​ណែនណាន់តាន់តាប់​នេះ គេ​ដឹងថា​ម្ចាស់​រថយន្ត​តាក់ស៊ី​សប្បាយចិត្ត​ព្រោះ​ស្រួល​រកលុយ ម្យ៉ាងទៀត​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃមុន​និង​ក្រោយពេល​បោះឆ្នោត សំបូរ​អ្នកដំណើរ ពិសេស​កម្មករ កម្ម​ការ​នី​រោងចក្រ​កាត់​ដេរ​តែម្តង ដែល​គេ​នាំគ្នា​វិល​មកកាន់​លំនៅដ្ឋាន​ដើម្បី​ចូលរួម​បោះឆ្នោត ហើយក៏​ត្រូវ​វិល​ទៅកាន់​បណ្តា​រោងចក្រ សហគ្រាស​និង​ការងារ​ក្រុមហ៊ុន​នានា​វិញ​តាម​ពេល​កំណត់​

ចំពោះ​ការធ្វើដំណើរ​តាម​ដងផ្លូវ​នានា​ទូទាំង​ខេត្តកំពត​នា​ថ្ងៃ​បញ្ចប់​ការបោះឆ្នោត​នេះ​ថ្វី​ត្បិត​រថយន្ត​ភាគច្រើន​សុទ្ធតែ​ដឹក​លើស​ចំណុះ​បែបណា ហាក់​ពុំមាន​ការរំខាន​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ឡើយ ដោយសារ​រយះពេល​ប៉ុន្មាន​ថ្ងៃមុន​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត សមត្ថកិច្ច​មិនបាន​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរ​នោះទេ ព្រោះ​ជាប់រវល់​ការពារ​សន្តិ​សុខ​ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​កន្លងទៅនេះ​។​

បើតាម​ការលើកឡើង​ពី​សំណាក់​កម្មការិនី​ជាច្រើន​នាក់​ដែល​កំពុង​ឡើង​ជិះ​រថយន្តឈ្នួល​បាន​និយាយថា ពួកគេ​មានបំណង​ចង់​វិល​ទៅធ្វើ​ការ​វិញ​តាំងពី​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៣​​ម្លេះ ប៉ុន្តែ​ដោយសារ​ខ្លាច​សភាពការណ៍​នៅ​ទីនោះ​មិនល្អ លុះ​បាន​ស្តាប់​ព័ត៌មាន​ថា​ស្ថានការណ៍​នៅ​រាជធានី​មាន​ភាពប្រសើរ​ឡើងវិញ​ទើប​ពួកគេ​សម្រេចចិត្ត​ឡើង​ជិះ​រថយន្ត​ទៅធ្វើ​ការ​វិញ​ដោយ​មិនមាន​ការរារែក​ឡើយ​។

សូមបញ្ជាក់​ផងដែរ​ថា ក្នុងការ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត ក្រុង នានា គេ​សង្កេតឃើញ​ភាគច្រើន​សំបូរ​តែ​ជើង​រថយន្ត​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ឬ​កោះកុង ចំណែក​រថយន្ត​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​ហាក់​មិនសូវមាន​ច្រើន​ដូច​មុន​ឡើយ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​កក្កដា​​២០១៣​នេះ​ផ្លូវ​វាង​ស្ពាន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​កំពង់​នង់ ឃុំ​កូន​សត្វ នៃ​ផ្លូវ​៣៣​ត្រូវ​ទឹក​ហូរ​កាត់​នាំ​ឲ្យ​ពិបាក​ដល់​ការធ្វើដំណើរ​ថែមទាំង​បង្ក​ការកកស្ទះ​ចរាចរ​ជាច្រើន​អន្លើ ផងដែរ​៕ ដោយៈ ព្រាប ស​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya