ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ដើរ​អុកឡុក​ជេរប្រមាថ និង​គំរាម​សម្លាប់​ដល់​រាជការ​សាធារណៈ​ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​

ដើរ​អុកឡុក​ជេរប្រមាថ និង​គំរាម​សម្លាប់​ដល់​រាជការ​សាធារណៈ​ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​

ខេត្តកំពត​៖ បុរស​ម្នាក់​ដែល​អួតថា​ជា​សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សមត្ថ​កិច្ច​ស្រុក​ដងទង់ ចាប់​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​សាកសួរ​ក្រោយពី​មាន​បណ្តឹង​ថា បុរស​រូបនោះ​ដើរ​អុកឡុក​អ្នកភូមិ​ហើយ​ជេរប្រមាថ​និង​ប្រឆាំង​រាជការ​សា​ធារ​ណះ ថែមទាំង​គំរាម​សម្លាប់​គេ អែង​ទៀតផង​។​

ជនសង្ស័យ​មានឈ្មោះ កែវ រ៉ៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ម្នាស់ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់ ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣​ដោយ​ជាប់ចោទ​ពីបទ​គំរាម​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​និង​ជេរប្រមាថ​ដល់​រាជា​ការ​សា​ធារ​ណៈ។​

បើតាម​ការ​បំ​ភំ​ភ្លឺ​ពី​សំណាក់​ឈ្មោះ ប៊ី ភេ និង​ខ្លឹម ឆន ជា​មន្ត្រីនគរបាល​ស្រុក​ដងទង់​បាន​បញ្ជាក់ថា នៅ​យប់កើតហេតុ​ក្រោយពី​ទទួល​បទបញ្ជា​លោក​អធិការ​ស្រុក​ដងទង់​ថា​មាន​បុរស​ម្នាក់​ឈ្មោះ​កែវ រ៉ៃ កំពុង​បង្ក​ការអុកឡុក​នៅតាម​ដង​ផ្លូវលំ​ខាងជើង​វត្ត​អង្គ​ស្វាយ​នៅ​ក្នុង​ភូមិ​ត្រពាំង​ម្នាស់ ឃុំ​ដងទង់ ដោយ​ពួកខ្លួន​ជា​មន្ត្រីប៉ូលិស​សរុប​៦​នាក់​បានចេញ​ទៅពិនិត្យ​មើល​ហេតុការណ៍ លុះ​ទៅដល់​ក៏​ឃើញ​ឈ្មោះ កែវ រ៉ៃ អង្គុយ​ក្នុង​តូប​មុខ​វត្ត​អង្គ​ស្វាយ​កំពុង​ស្រែក​ឡូឡា ច្រងេងច្រងាង ទើប​ចូលទៅ​ឃាត់ កុំ​ឲ្យ​ស្រែក​ឡូឡា​ហើយ​ឲ្យ​គាត់​វិលត្រឡប់​ទៅផ្ទះ​វិញ តែ​ឈ្មោះ​កែវ រ៉ៃ​មិន​ស្តាប់​បែរជា​ស្រែកជេរ​មក​ក្រុម​ខ្លួន​ថែម​ទាំង​​ប្រមាថ​ដល់​ជីវិត​ទៀតផង ទើប​ឃាត់ខ្លួន​បុរស​នេះ​មកកាន់​អធិការដ្ឋាន​ស្រុក​ដងទង់​រួច​បញ្ជូនបន្ត​មក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តកំពត​ធ្វើការ​សាកសួរ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​សង្ស័យ​បាន​សារភាពថា ការជេរប្រមាថ​បណ្តាល​ឲ្យ​ប៉ះ​ពាល់​​ដល់​អ្នកដទៃ ខ្លួន​មិនបាន​ដឹង​ទេ​ព្រោះ​ខ​ណះ​នោះ​គាត់​ផឹកស្រា​ស្រវឹង​ខ្លាំងពេក​ទើប​និយាយ​មិន​ដឹងអី​។ ទោះបី​បែបណា​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជននេះ​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយៈ ព្រាប ស​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya