ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានអន្តរជាតិ » កម្ពុជា​ជួប​ជាមួយ​ប្រធាន​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​រឿង​បោះឆ្នោត​

កម្ពុជា​ជួប​ជាមួយ​ប្រធាន​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​រឿង​បោះឆ្នោត​

​ភ្នំពេញ​៖ ឧ​នាយករដ្ឋមន្ត្រី​លោក​ហោ​ណាំហុង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​Sylvie FADLALAH  ប្រធាន​គណៈកម្មាធិការ​កិច្ចសហ​ប្រតិបត្តិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (​ប្រទេស​ដែល​និយាយ​ភាសា​បារាំង​)​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៣​នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​រដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក​អ៊ុច​បូរ​រិ​ទ្ធ​បាន​មានប្រសាសន៍ប្រាប់​អ្នកសារ​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​នៅក្នុង​ជំនួប​លោកស្រី​Sylvie FADLALAH បាន​ជម្រាប​ជូន​​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​ថា​លោកស្រី​អញ្ជើញ​មកនេះ​គឺ​តាម​ការចាត់​តាំងរបស់​លោក​អគ្គលេខាធិការ​រ​បស់​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ដើម្បី​មក​បំបេញ​ទស្សនកិច្ច​មក​កម្ពុជា​ហើយ​គាប់​ជួន​ជាមួយនឹង​ពេលវេលា​បោះឆ្នោត​នៅ​កម្ពុជា​តែម្តង​ហើយ​លោកស្រី​នឹង​ប្រតិភូ​ក៏បាន​អញ្ជើញ​ទៅ​មើល​តាម​ការិយាល័យ​បោះឆ្នោត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់ថា​លោកស្រី​នឹង​ធ្វើជា​របាយការណ៍​មួយ​ដើម្បី​ជូនទៅ​លោក​អគ្គ​លេខាធិការ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ហើយ​ឆ្លង​តាមរយៈ​នៃ​របាយការណ៍​នេះ​គឺ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នឹង​ពិនិត្យ​ពិចារណា​ក្នុងការ​រៀបចំ​ជា​កម្មវិធី​ជំនួយ​ដែល​គេ​ហៅថា​ជំនួយ​សា​គ្គី​ភាព​ជាមួយនឹង​កម្ពុជា​ថា​តើ​កម្ពុជា​ត្រូវការ​អ្វី​នៅពេល​អនាគត​? ដើម្បី​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ដើម្បី​មានលទ្ធភាព​ជួយ​ដល់​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​បាន​ជម្រាបជូន​លោកស្រី​Sylvie FADLALAH ថា​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​យុទ្ធនាការ​បោះឆ្នោត​ក៏បាន​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន​ហើយ​លោកស្រី​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នៅ​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​ក៏មាន​សភាពការណ៍​រលូន​ផងដែរ​។

ជាមួយគ្នា​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ចោទ​ជា​សំនួរ​សួរ​អំពី​ការដែល​លោក​មិន​អាច​យល់បាន​ចំពោះ​ការ​សន្ម​ត់​ជាមុន​របស់​គណបក្សប្រឆាំង​ដែលថា​គេ​ត្រូវតែ​ឈ្នះ​ហើយ​គេ​ត្រូវតែ​ដឹកនាំ​រដ្ឋាភិបាល​នៅក្នុង​ពេលដែល​អង្គការ​អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​គេ​បាន​វាយតម្លៃ​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​យុត្តិ​ធម៌​​និង​តម្លាភាព​មិនមាន​អំពើហិង្សា​ប្រកប​៕ ដោយ​៖ សហការី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya