ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, កីឡាអន្តរជាតិ » កីឡាករ Messi និង​ឪពុក អាច​នឹង​ជាប់ ពន្ធនាគារ ៦​ឆ្នាំ ករណី​បន្លំ​ប្រាក់ រដ្ឋ​ជាង ៥,៣ លាន​ដុល្លារ​អាមេរិក​

កីឡាករ Messi និង​ឪពុក អាច​នឹង​ជាប់ ពន្ធនាគារ ៦​ឆ្នាំ ករណី​បន្លំ​ប្រាក់ រដ្ឋ​ជាង ៥,៣ លាន​ដុល្លារ​អាមេរិក​

​អេ​ស្ប៉ា​ញ​៖ មនុស្ស​ជុំវិញ ពិភពលោក ជាពិសេស​គឺ អ្នកគាំទ្រ​របស់ កីឡាករ​ដ៏​ឆ្នើម Lionel Messi ដែល​រូបគេ រួមទាំង​ឪពុក​ត្រូវ បាន​ក្រុម​អាជ្ញាធរ ពន្ធដារ​របស់ ប្រទេស​អេ​ស្ប៉ា​ញ កំពុងបើក​ការ ស៊ើបអង្កេត​ជុំវិញ ករណី​បន្លំ​ប្រាក់ រដ្ឋ​ជាង ៥,៣ លាន​ដុល្លារ​អាមេរិក​។​
​យ៉ាងណាមិញ កាលពី​ម្សិលមិញ​នេះ Messi បានចេញ​សេចក្តី ថ្លែងការណ៍​មួយ ដែល​បាន​បដិសេធ ចំពោះ​ការចោទប្រកាន់ថា រូបលោក​ព្រមទាំង Horge Horacio ដែលជា​ឪពុក របស់លោក បាន​កិបកេង​បន្លំ ប្រាក់​មិន​ព្រម បង់ពន្ធ​ជូន​រដ្ឋ ដែល​សរុប​ជា ទឹកប្រាក់ ជាង​៥.៣​លាន​ដុល្លារ​។​
​លោក Messi បាន​និយាយថា “​ពួកយើង​ពិត ជាមាន​ការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ព័ត៌មាន មួយ​នេះ​ព្រោះថា ខ្ញុំ​និង​ឪពុក របស់ខ្ញុំ​មិនដែល បានធ្វើ​អ្វី ខុស​ឬក៏​បំពាន ទៅលើ​ច្បាប់​ឡើយ​។​”
​ស្របពេល​នេះដែរ ប្រធាន​ក្លឹប អ្នកមាន​បុណ្យ Barcelona គឺ​លោក Sandro Rosell បាន​បញ្ជាក់ថា Messi គឺ​ពិតជា មិនមាន​កំហុស​ឡើយ និង​បាន​និយាយ បន្ថែមទៀតថា “​គ្រួសារ​របស់ Messi គឺជា​មនុស្ស​ស្ងប់ស្ងាត់ ហើយ​ពួកគេ មានការ​គាំទ្រ យ៉ាង​ពេញទំហឹង ពី​ពួកយើង​ទាំងអស់គ្នា ហើយ​ខ្ញុំ​ក៏ មិនដែល​គិត ថា​ពួកគេ​បាន ប្រព្រឹត្ត​កំហុស​ទាំង​នេះឡើយ​”​។​
​គួរបញ្ជាក់ ផងដែរ​ថា Messi រួមជាមួយ នឹង​ឪពុក​របស់គេ អាច​នឹង​ប្រឈម មុខ​ជាប់ពន្ធនាគារ រយៈពេល​៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៣២​លាន​ដុល្លារ​អាមេរិក បើសិន​ក្រុម​អាជ្ញាធរ ពន្ធដារ​នៃ ប្រទេស​អេ​ស្ប៉ា​ញ រកឃើញថា ពួកគេ​ពិតជា បាន​កេង​បន្លំ ប្រាក់​រដ្ឋ​មែន​នោះ​៕ ឆ​លីដា​
30161908cd690d5f72990721657693016170280a79931eaa9d78166369ដថ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya