ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​បញ្ច្រាស់​ទៅបុក​គេ​ឲ្យ​របួសធ្ងន់​ស្រាល ៣ នាក់ ហើយ​ស្រែកថា​គេ​ជា​ចោរ​ទៀត​

បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​បញ្ច្រាស់​ទៅបុក​គេ​ឲ្យ​របួសធ្ងន់​ស្រាល ៣ នាក់ ហើយ​ស្រែកថា​គេ​ជា​ចោរ​ទៀត​

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​គួរ​ឲ្យ​ហួសចិត្ត​ដែល​បុរស​ពី​នាក់​ជិះ​ម៉ូតូ​សង់​C125 មួយគ្រឿង បញ្ច្រាស់​ទៅបុក​ម៉ូតូ​ស្មាស់​វី រួច​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​កូន​ទា​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​បីនាក់​រងរបួស​ធ្ងន់​-​ស្រាល​ហើយ​បែរជា​ស្រែកថា​គេ​ជា​ចោរ​ទៀត ក្រោយមក បុរស​រូបនោះ​ក៏​រូ​ច​រត់ចោល​ម៉ូតូ​គេចខ្លួនបាត់។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤០ នាទី​យប់​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៣​នៅ​ចំណុច​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​នឹងមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​មួយគ្រឿង​ម៉ាក​សង់​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ព្រែ​វែង​1A-6452 ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រេ​ត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាស​ផ្លូវ​ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស់​វី មួយគ្រឿង​ពណ៌​ខ្មៅ ជិះ​គ្នា​ពីរ​នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត ពី​កើ​តទៅ​លិច​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្មាស់​វី​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​ហើយ​ម៉ូតូ​ដែល​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​កូន​ទា​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កូន​ទា​រងរបួស​ស្រាល​ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្ក បែរជា​ស្រែកថា​គេ​ជា​ចោរ​ទៅវិញ រួច​ព្យាយាម​រត់គេចខ្លួន​បាត់​។

​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នេះ​មិនមែនជា​ករណី​ឆក់​ប្លន់​នោះទេ​គឺ​គ្រាន់តែ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​នឹង​វាស់វែង​យក​ម៉ូតូ​ទាំងបី​គ្រឿង​យកទៅ​រក្សាទុក​នៅ​ខណ្ឌមានជ័យ​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ គួរ​បញ្ចាក់ ក្រោយ​កើតហេតុ​អ្នកជិះ​ម៉ូតូ​បង្កហេតុ​នោះ បាន​រត់​គេចខ្លួនបាត់ ចំណែក ៣ នាក់​ផ្សេងទៀត​ដែលជា​ម្ចាស់​ម៉ូតូ​កូន​ទា និង ម៉ូតូ​ស្មាស់​វី ដែល​រង់​របួសធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ៕ ដោយៈ ទុយ​ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya