ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ស្រវឹងស្រា​ជិះ​ស៊ីក្លូ​គេច​ពី​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​ច្រងាង

បុរស​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ស្រវឹងស្រា​ជិះ​ស៊ីក្លូ​គេច​ពី​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​ច្រងាង

​ភ្នំពេញ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ស្រវឹងស្រា​ធ្លាក់​ភ្នែក​ជិះ​ស៊ីក្លូ ១​គ្រឿង ចេញពី​ស្តុ​ប​ពេទ្យ​ចិន គេច​ពី​ម៉ូតូ​មូ​យ​គ្រឿង បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ច្រងាង ដួល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ភ្លាម​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩ និង ៣០​នាទី​យប់​ថ្ងៃទី​២៨ កក្កដា ២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុ​នី្ន​វង្ស​ក្នុង​សង្កាត់ ​បឹង​កេងកង​១​ ខណ្ឌ​ចំកា​មន។

​យោងតាម​ប្រភព​ព័​ត៌ ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ជិះ​ស៊ីក្លូ មួយគ្រឿង ធ្វើដំណើរ​ពី​ស្តុ​ប​ពេទ្យ​ចិន តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​មុខ​ហាង​លក់​បបរស ហេង ហេង ក៏បាន​ជិះ​គេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​​កំពុង​ជិះ​ពីមុខ បណ្តាល​ឲ្យ​ស៊ីក្លូ​ក្រឡាប់​ផ្ងារជើង​ឡើងលើ ចំណែក​បុរស​ជា​អ្នកជិះ​ស៊ីក្លូ​បាន​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ បាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​មួយគ្រឿង​បាន​ជិះ​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ។

​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ​បុរសរងគ្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​ស៊ីក្លូ ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក៕ ដោយៈ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya