ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​១​ដល់ទី​៥​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ដល់​២០១៣

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​១​ដល់ទី​៥​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ដល់​២០១៣

ភ្នំពេញ​:​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវបាន​ធ្វើឡើង​ជាថ្មី​ឡើងវិញ នៅ​កម្ពុជា តាមរយៈ​ការ រៀបចំ​របស់​អ៊ុនតាក់​កាលពី​ឆ្នាំ​១៩៩៣​។ ក្នុង​រយៈពេល ៥ ឆ្នាំ​ម្តង​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មុននឹង​តំណាងរាស្ត្រ នៅក្នុង​រដ្ឋសភា ប្រជុំ​ដើម្បី​ជ្រើសតាំង​នាយករដ្ឋមន្ត្រី និង​សមាសភាព​រាជរដ្ឋាភិបាល មកពី​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ច្រើនជាងគេ នៅក្នុង​រដ្ឋសភា​។​

​មាន​គណបក្សនយោបាយ​ជាច្រើន បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត ចាប់តាំងពី​ឆ្នាំ​១៩៩៣​។​ក៏ប៉ុន្តែ​មាន​គណបក្ស​តែ ៣ ទៅ ៥ គណបក្ស​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​នៅក្នុង​រដ្ឋសភា​។ ខាងក្រោម​នេះ ជា​កាល​ប្បវត្តិ​នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ចាប់ពី​ឆ្នាំ​១៩៩៣៖

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​១ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​១៩៩៣៖
សម័យកាល​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​១ គឺ​រៀបចំឡើង​ដោយ​អ៊ុនតាក់​។​មាន​គណបក្សនយោបាយ​ជាច្រើន បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​។​ប៉ុន្តែ​មានតែ​គណបក្ស​ចំនួន ២០ ប៉ុណ្ណោះ ដែលមាន​អ្នកបោះឆ្នោត​ឲ្យ​ហើយ​ក្នុងនោះ គឺមាន​គណបក្ស តែ ៤ ប៉ុណ្ណោះ បាន​ជាប់ឆ្នោត ទទួលបាន​អាសនៈ​ក្នុងចំណោម​អាសនៈ​រដ្ឋសភា ចំនួន ១២០ រួមមាន​៖
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ៥៨ អាសនៈ​
-​គណបក្ស​ប្រជាជន​កម្ពុជា ៥១ អាសនៈ​
-​គណបក្ស​សេរីនិយម​ព្រះពុទ្ធសាសនា​ប្រជាធិបតេយ្យ ទទួលបាន ១០ អាសនៈ​
-​គណបក្ស​សេរីនិយម​ប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ​

.​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​២ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៩៨៖
ក្នុង​សម័យកាល​បោះឆ្នោត នៅ​អាណត្តិ​ទី​២ មាន​គណបក្សនយោបាយ​ចំនួន ៣៩​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត យក​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​១២២​។ ប៉ុន្តែ​មានតែ​គណបក្ស​ចំនួន ៣ ប៉ុណ្ណោះ បាន​ជាប់ឆ្នោត រួមមាន​៖
-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៤ អាសនៈ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤៣ អាសនៈ​
-​គណបក្ស​សមរង្ស៊ី ១៥ អាសនៈ​

.​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៣ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៣៖
ក្នុង​សម័យកាល​បោះឆ្នោត​អាណត្តិ​ទី​៣ មាន​គណបក្សនយោបាយ ២៣​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​។ ជា​លទ្ធផល គឺមាន​គណបក្ស​តែ ៣​ប៉ុណ្ណោះ បាន​ជាប់ឆ្នោត ទទួលបាន​អាសនៈ ១២៣ ក្នុង​រដ្ឋសភា រួមមាន​៖
-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៧៣ អាសនៈ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ២៦ អាសនៈ​
-​គណបក្ស​សមរង្ស៊ី ចំនួន ២៤ អាសនៈ​

.​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៤ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៨៖
សម័យកាល​បោះឆ្នោត អាណត្តិ​ទី​៤ គឺមាន​គណបក្សនយោបាយ​ចំនួន ១១​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​។ ប៉ុន្តែ​ចុងបញ្ចប់ ជា​លទ្ធផល​គឺមាន​គណបក្ស​ចំនួន ៥ បាន​ជាប់ឆ្នោត ទទួលបាន​អាសនៈ​តំណាងរាស្ត្រ​ចំនួន ១២៣​អាសនៈ ក្នុង​រដ្ឋសភា រួមមាន​៖
-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៩០ អាសនៈ​
-​គណបក្ស​សមរង្ស៊ី ចំនួន ២៦ អាសនៈ​
-​គណបក្ស​សិទ្ធិមនុស្ស ចំនួន ៣ អាសនៈ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ២ អាសនៈ​
-​គណបក្ស​នរោត្តម រណឫទ្ធិ ចំនួន ២ អាសនៈ ( សព្វថ្ងៃ ក្រោយមក​ប្តូរ​ជា​គណបក្ស​ជាតិនិយម )

ជាការ​កត់សម្គាល់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺមាន​គណបក្សនយោបាយ​ចំនួន ៨​បាន​ចុះឈ្មោះ ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​។ ក្នុងនោះ រួមមាន​៖
១-​គណបក្ស សញ្ជាតិ​កម្ពុជា​
២-​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​
៣-​គណបក្ស សាធារណរដ្ឋ​ប្រជាធិបតេយ្យ​
៤-​គណបក្ស ប្រជាជន​កម្ពុជា​
៥-​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
៦-​គណបក្ស ខ្មែរ​ឈប់​ក្រ​
៧-​គណបក្ស សង្គ្រោះ​ជាតិ​
៨-​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៕ ដោយៈ​ មករាតូច

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya