តាកែវ ៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ កក្កដា ២០១៣ នៅភូមិខ្នារធំ ឃុំពៀរាម ស្រុកបាទីបន្ទាប់ពីជននេះបានធ្វើសកម្មភាពរំលោភនារីម្នាក់នៅលើផ្ទះរបស់នាងស្ថិតក្នុងភូមិកើតហេតុខាងលើកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨កក្កដា ២០១៣ ខណៈឪពុកម្តាយនាងមិននៅផ្ទះ។ជនសង្ស័យរូបនេះឈ្មោះអ៊ិន ឆើត អាយុ៣១ឆ្នាំរស់នៅភូមិ-ឃុំខាងលើ ចំណែកនារីរងគ្រោះឈ្មោះស.រ អាយុ២៣ឆ្នាំរស់នៅភូមិជាមួយជនសង្ស័យ។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះនៅលើផ្ទះតែម្នាក់ឯងចំណែកឪពុកម្តាយនាងមិននៅផ្ទះទេដោយពួកគាត់នាំគ្នាទៅបោះឆ្នោតអស់ឃើញឱកាសល្អដូចនេះជនសង្ស័យក៏បានលបលួចឡើងលើផ្ទះរបស់នាងហើយធ្វើសកម្មភាពរំលោភខណៈនោះម្តាយមីងរបស់នារីរងគ្រោះបានត្រឡប់មក ផ្ទះដើម្បីយកឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភគាត់ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចប៉ូលិសមកដល់ធ្វើការសាកសួរនិងឃាត់ខ្លួនតែម្តង។
តាមប្រភពផ្សេងៗបានឱ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាយូរខែមកហើយៗ ប្រហែលជាត្រូវរ៉ូវគ្នានាំគ្នាឡើងមកលើផ្ទះតែចៃដន្យម្តាយមីងមកទាន់ នារីរូបនេះក៏ស្រែកចោទថាជនសង្ស័យរំលោភតែម្តងទៅ ៕
ដោយ៖ ព្រហ្ម វិលៀម