គេខ្សឹបថា«ឧកញ៉ា ហេង តុលា ក៏ជាខ្មូតស៊ីឈើប្រណីតយ៉ាងសាហាវនៅច្រករបៀងព្រំដែនកម្ពុជា-ថៃ នៅចំណុចស្រុកសំពៅលូន ស្រុកភ្នំព្រឹក នៅក្នុងឃ្លាំងដែលជួលពីលោកផ្កាយ១ ពេជ្រ វណ្ណា នៅចំកណ្តាលក្រុងបាត់ដំបង និងស្តុកទុកក្នុងឃ្លាំងចំនួន២ទៀត នៅស្រុកមោងឫស្សី ដែលជាឃ្លាំងរបស់ឈ្មួញឈើឈ្មោះ ម៉ាង»។
គេនិយាយថា នៅពេលយប់គឺក្បួនឡានឈើរបស់ឧកញ៉ា ហេង តុលា មិនក្រោមពី២០គ្រឿងទេ ចេញពីព្រំដែនយកឈើមកស្តុកក្នុងឃ្លាំងក្រុងបាត់ដំបង និងនៅស្រុកមោងឫស្សី ដោយប៉ូលិសសេដ្ឋកិច្ច ប៉េអឹម តាមដងផ្លូវមិនចាប់ទេ ព្រោះមានអ្នករត់ការបង់លុយតាមគោលដៅនីមួយៗអស់ហើយ ។ គេបន្តថា ឈើប្រណីតគ្រញូងទាំងនោះបានដឹកចេញពីស្រុកមោងឫស្សី ធ្វើដំណើរលើផ្លូវជាតិលេខ៥ដើម្បីយកទៅលក់ឲ្យឈ្មួញវៀតណាម ដែលកំពុងរង់ចាំទិញជាស្រេចនៅព្រំដែន ។ ការរកស៊ីឈើខុសច្បាប់របស់ឧកញ៉ាតុលា និងឈ្មោះ ម៉ាង ល្បីខ្ទរខ្ទានិងសុសសាយយូរណាស់មកហើយ ប៉ុន្តែសមត្ថកិច្ច និងអភិបាលក្រុងបាត់ដំបង ហាក់បីដូចជាធ្វើមិនដឹងមិនឃើញនិងមិនឮទៅវិញ។
គេនិយាយថា ឈ្មួញឈើតូចតាចនៅស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកម៉ាឡៃ ឲ្យតែហ៊ានរកស៊ីប្រាកដជាត្រូវចាប់មិនខានទេ ។ ប៉ុន្តែបើមេខ្មូតឈើតុលា និងម៉ាង វិញរកស៊ីម៉ាសប្បាយថែមទាំងមានមន្ត្រីប៉េអឹមម្នាក់ចាំកាងទៀតផង sic ។ ដូចេះ្នឈើទាំងបីស្រុកនោះ គឺលោក តុលា និងលោក ម៉ាង ប្រមូលទិញទាំងអស់អ្នកដទៃកុំលូកឲ្យសោះ។
គេឆ្ងល់ថា ឃ្លាំងស្តុកឈើជួលពីលោកផ្កាយ១ ពេជ្រ វណ្ណា និងឃ្លាំងរបស់លោក ម៉ាង នៅមោងឫស្សីហេតុអ្វីអាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប ? ចម្លើយគឺពួកគេត្រូវរ៉ូវគ្នាតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត ទើបបានសុខយ៉ាងនេះ sic ។ ពិតណាស់ឈ្មួញនិងឧកញ៉ាគេមិនខ្វល់ពីបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើនោះទេ ។ ប៉ុន្តែបើសម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមិនត្រូវមិនគោរព និងអនុវត្តនោះទេ៕ ដោយ៖ តាបណ្ឌិត