កណ្តាល៖ ដោយយល់ឃើញថា កំណាត់ផ្លូវជាតិលេខ២១ពីក្រុងតាខ្មៅ ខេត្តកណ្តាលឆ្លងកាត់តាម ស្រុកស្អាង និងស្រុកកោះធំ រហូតដល់ច្រកព្រំដែន ជ្រៃធំ មានការឌ្រុទទ្រោមយ៉ាងខ្លាំងនិងយោងតាមសំណូមពរ របស់ប្រជាពលរដ្ឋផងនោះ រាជរដ្ឋាភិបាលបានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលរៀប គម្រោង ដើម្បីជួសជុល
ផ្លូវជាតិលេខ២១នេះនិងស្ពានមួយចំនួនទៀត ដែលឌ្រុទទ្រោមនោះ ក្រោមគម្រោង ថវិកាជាតិ ដើម្បីឆ្លើយតបតាមសំណូមពរ និងបង្កការងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៅក្នុងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ២១នេះទាំងផ្លូវទាំងស្ពានមួយចំនួន គឺមានសភាពទ្រុឌទ្រោម ដោយកន្លែងដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើ ទើបមន្ទីរសាធារណការដាក់សំណើរគម្រោងជួសជុលផ្លូវ និងស្ពានមួយចំនួននេះដល់រាជ រដ្ឋាភិបាលដើម្បីស្របតាមសំណូមពរ របស់ប្រជាពលរដ្ឋ ។ ពីព្រោះផ្លូវជាតិលេខ២១ និងស្ពានមួយចំនួនមានការទ្រុឌត្រោមដោយសារតែអាយុកាលដល់កម្រិតឆ្នាំដែលត្រូវខូចខាត ។
ប្រភពដដែលបានបន្តទៀតថា ដោយសម្លឹងឃើញស្ពានមួយចំនួន និងផ្លូវលេខ២១នេះមានសភាពខូចខាតដោយកន្លែង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងយោងតាមសំណូមពរពីប្រជាពលរដ្ឋផងនោះ ទើបរាជរដ្ឋាភិបាលយល់ព្រម និងជំរុញឲ្យមន្ទីរសាធារណការខេត្តរៀបចំគម្រោងជួសជុលស្ពានមួយចំនួននិងផ្លូវជាតិលេខ២១នេះត្រង់កន្លែងណាដែលខូច មានសំបុកមាន់ធំៗ ដើម្បីប្រជាពលរដ្ឋងាយស្រួលបន្តធ្វើដំណើររហូតដល់ពាក់កណ្តាលឆ្នាំ២០១៤ដែលប្រទេសកូរ៉េ ផ្តល់ប្រាក់ជំនួយដើម្បីសាងផ្លូវជាតិ២១ ទាំងស្រុងឡើងវិញនោះ ៕
ដោយ៖ ដាំជា