រវល់តែគិតគូរក្នុងរឿងទៅបោះឆ្នោតនៅស្រាប់តែលេចបែកធ្លាយរូបភាពនិស្សិតថើបជញ្ជក់មាត់គ្នាយ៉ាងស្រើបស្រាលនៅក្នុងហាង Momo Milk Green Tea ឋិតនៅក្បែរសាលាបឋមសិក្សាភ្នំដូនពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បើចង់ធ្វើបែបនេះ ម្តេចមិនទៅសណ្ឋាគារ ឬផ្ទះសំណាក់វិញទៅចាំបាច់អ្វីមកធ្វើសកម្មភាពនៅក្នុងបន្ទប់កញ្ចក់
ស្មានថាគេមើលមិនឃើញដូច្នេះជាហេតុនាំឲ្យអ្នកលួចប្រមាញ់រូបថតបានត្រជាក់ភ្នែក និងផ្តិតរូបភាពមកចែករំលែកគ្នាមើល និងបញ្ចេញមតិយោបល់ពេញបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា។ អ្នកលេង Facebook ភាគច្រើនបានបញ្ចេញមតិយោបល់ថា សកម្មភាពរបស់និស្សិតស្រីប្រុសមួយគូនេះគឺបានធ្វើ
ឲ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ល្អផូរផង់របស់ជាតិ និងក៏បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិស្សិតខ្មែរទូទៅផងដែរ។ការបែកធ្លាយរូបភាអអាសអាភាសរបស់ក្រុមយុវវ័យចូលចិត្តលេងទាំងនេះ គួរតែសាម៉ីខ្លួនត្រូវប្រុងប្រយ័ត្នចំពោះរូបភាពទាំងនោះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់របស់ខ្លួននិងគ្រួសារ ពិសេសប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង៕
» ព័ត៌មានជាតិ » បែកធ្លាយនិស្សិតថើបជញ្ជក់មាត់គ្នាយ៉ាងស្រើបស្រាលនៅហាងMomo Milk Green Teaក្បែរសាលាដូនពេញ