បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ លោកឧនាយករដ្ឋមន្ដ្រី ស ខេង ប្រធាន ក្រុម ការងារចុះជួយខេត្ដបាត់ដំបង និងជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលបាត់ដំបង បាន អញ្ជើញ ទៅបោះឆ្នោតរួចហើយនៅវិទ្យាល័យសោហឺ។
ចាប់តាំងពីបើកដំណើរការការិយាល័យទាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងជាង ៩ព្រឹកថ្ងៃនេះ ដំណើរការ នៃការបោះឆ្នោតក្នុងខេត្តបាត់ដំបងប្រព្រឹត្តទៅ ដោយល្អប្រសើរ មិនមានបាតុ ភាព និងបញ្ហាអ្វីកើតឡើងនោះទេ ដូចជាករណីបាត់ឈ្មោះ ឬរកឈ្មោះមិនឃើញជាដើម៕