ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឆ្មាំ​ការពារ​​​ព្រំដែនគោក​លេខ​៨៩១​នៅតែបន្ត​សកម្មភាព​នាំទំនិញគេចពន្ធយ៉ាងគគ្លើន

ឆ្មាំ​ការពារ​​​ព្រំដែនគោក​លេខ​៨៩១​នៅតែបន្ត​សកម្មភាព​នាំទំនិញគេចពន្ធយ៉ាងគគ្លើន

ប៉ោយប៉ែត៖ក្រោមអំណាចដ៏ខ្លាំងមហិមារបស់លោក ហាំ វណ្ណះ មេបញ្ជាការប៉ូលិស វរៈការពារព្រំដែន គោគលេខ ៨៩១ ដែលឈរជើង ខាងត្បូងផ្លូវជាតិលេខ៥ ជាប់មាត់ អូរព្រំដែន កម្ពុជា ថៃ ក្នុងទឹកដីភូមិសាស្ត្រក្រុងប៉ោយប៉ែត បានអនុញ្ញាត អោយកូនចៅ ក្រោមឱវាទ ប្រព្រឹត្តបទល្មើស ក្នុងការឃុបឃិត ជាមួយឈ្មួញល្មើសច្បាប់ នាំទំនិញ ឆ្លងដែនចេញចូល ពីប្រទេសថៃ មកទឹកដីខ្មែរ យ៉ាង ភ្លូកទឹកភ្លូកដី ប្រកបដោយភាពរលូន គ្មានកោតក្រែងរអែងច្បាប់ ទំលាប់ របស់ប្រទេសជាតិ បន្តិចសោះឡើយ បើទោះបីមាន បទបញ្ជាពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ព្រមានជារឿយៗ ដល់មន្រ្តីដែលឈរជើង នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ដែលថាត្រូវទប់ស្កាត់ រាល់បទល្មើស ផ្សេងៗ ដើម្បីបង្កើនចំណូលចូលរដ្ឋ កាត់បន្ថយការនាំទំនិញគេចពន្ធតាមច្រករបៀង។

ប្រភពព័ត៌មានពីបន្ទាត់ព្រំដែន បានបង្ហើបប្រាប់ថា ឈ្មួញទុច្ចរិតនៅតែបន្តធ្វើចរាចរណ៍ នាំទំនិញ ស្ទើរគ្រប់ប្រភេទ ចេញចូលប្រទេសកម្ពុជា ក្រោមការបើកភ្លើងខៀវ ពីក្រុម ប៉ូលិសការពារព្រំដែន ៨៩១ ដែល បញ្ហានេះ បានធ្វើអោយបាត់បង់ប្រាក់ចំណូល ចូលរដ្ឋរាប់សែនដុល្លារក្នុងមួយខែៗ ហើយប្រាក់ទាំងនេះ បានធ្លាក់ ចូលក្នុង ហោប៉ៅជនពុករលួយ ។ លើសពីនេះទៅទៀតនោះ ក្រុមប៉ូលិសការពារព្រំដែន ក៏បានបើកដៃ អោយពលករខ្មែរ ធ្វើចំណាកស្រុក យ៉ាងច្រើនចូលទៅប្រទេសថៃ ទោះបីជាដឹងថា ជិតដល់ថ្ងៃបោះ ឆ្នោតក៏ដោយដែលធ្វើអោយពួកគេ គ្មានឱកាស នឹងបោះឆ្នោត ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ ។ ក្រុមប៉ូលិសទាំងនោះ គិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួនដោយឃុបឃិតនឹងក្រុមឈ្មួញខិលខូច បើកដៃ អោយពលករ ចំណាកស្រុកខុសច្បាប់ដដែលៗ លេខក្រោយនឹងបន្តទៀត។

សូមជំរាបផងដែរថា លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំគណៈ ប្រតិភូ មួយក្រុមទៅចូលរួមប្រជុំ នៅសណ្ឋាគារឥណ្ឌូឆៃណា ស្រុកអរញ្ញប្រថេត ប្រទេសថៃតបតាមការអញ្ជើញ របស់ភាគីថៃ ហើយក៏មានវត្តមាន លោកហាំ វណ្ណះ ប្រធានវរប៉ូលិសការពារព្រំដែន៨៩១ និងលោកសូរ ចាន់ណារី ប្រធានវរការពារ ៩១១ អញ្ជើញទៅចូលរួមផងដែរ ។ ក្នុងកិច្ចប្រជុំជាចំបង ខាងភាគីថៃ បាន សំណូម អោយអាជ្ញាធរកម្ពុជាជួយទប់ស្កាត់ ទំនិញគេចពន្ធតាមច្រករបៀង ចំណែកលោក ង៉ោ ម៉េងជ្រួន បានសំណូមពរដល់ភាគីថៃ អោយជួយទប់ស្កាត់ពលករ ចំណាកស្រុកផងដែរ ពីព្រោះពេលនេះគឺជារដូវបោះឆ្នោត ។

ឆ្លើយតបភ្លាមៗនោះ ភាគីថៃ បានតបមកវិញយ៉ាងរហ័ស ដោយអាជ្ញាធរថៃ បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា មាន ភារកិច្ច ទប់ស្កាត់ពលករចំណាកស្រុកជាចំបង ប្រសិនជាគ្មាន ការបើកដៃ ពីមន្ត្រីប៉ូលិស ការពារព្រំដែនខ្មែរ នោះទេ ក៏គ្មានពលករ ចំណាក ស្រុក ចូលទៅប្រទេសថៃ ដូចទឹកបាក់ទំនប់ដូច្នេះដែរ ។ ក្នុងកិច្ចប្រជុំខាងលើ គេសង្កេត ឃើញវត្តមានលោក ប្រធានវរៈទាំងពីរ ជាពិសេសលោក ហាំ វណ្ណះ តែម្តងមិនបាន ចាប់អារម្មណ៍ អំពើសំណូមពរ របស់ភាគីថៃឡើយ ដោយអស់លោក ធ្វើមិនដឹង ស្តាប់មិនឮ មិនខ្ចីខ្វល់គិតតែពីធ្វើយ៉ាងណាដើម្បីទទួល បានផលប្រយោជន៍ចូល ហោប៉ៅតែប៉ុណ្ណោះ៕

ដោយ៖ ខៀវ បូរី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya