ភ្នំពេញ: លោកកែប ជុតិមា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលភ្នំពេញថ្លៃង ប្រាប់អ្នកកាសែត បន្ទាប់ពីបានចេញពីក្នុង ការិយាល័យបោះឆ្នោត ដែលមានលេខកូត១៣៥២ នៅវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ថា “ខ្ញុំក៏ដូចជាប្រពន្ធខ្ញុំបានចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហើយ។ ខ្ញុំគិតថា តាំងពីក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយខែកន្លងមក គឺបានប្រព្រឹត្តទៅដោយមានភាព ល្អប្រសើរបំផុត គ្មានអ្វីគួរកត់សម្គាល់ទេ”។
លោកថ្លែងបន្តទៀតថា នៅព្រឹកនេះ តាំងពីព្រលឹមបងប្អូនប្រជាពលរដ្ឋ លោកដូចជាមានការភ្ញាក់រលឹក មកចូលរួមបោះឆ្នោត យ៉ាងសស្រាក់សស្រាំនៅគ្រប់ការិយាលយ័ទាំងអស់នៅភ្នំពេញ។ ខ្ញុំគិតថា ការបោះឆ្នោតលើក នេះគឺបានប្រព្រឹត្តទៅ យ៉ាងល្អ ប្រសើរ ហើយប្រជាពលរដ្ឋទាំងអស់ ពិតជាផ្តល់យុត្តិធម៌ដល់អ្នកដែលគាត់ពេញចិត្ត។ ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នេះជាកាតព្វកិច្ចរបស់យើង ទាំងអស់គ្នា។ ទោះបីជាបងប្អូនចូលចិត្គ គណបក្សនយោបាយ ណាក៏ដោយ គឺត្រូវតែមកចូលរួមបោះឆ្នោត ដើម្បីបង្ហាញពីភពលោកនិងសាធារណជន
ថាខ្មែរយើងជាប្រជាពលរដ្ឋដែលមានការយល់ដឹងខ្ពស់និងការសម្រេចចិត្ត ដោយមានសិទ្ធិសេរីភាព៕
ដោយ៖ វិជ្ជា