ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » លោក កឹម សុខា រំពឹងទទួលបាន ១២អាសនៈ នៅខេត្តកំពង់ចាម ខណៈសម្តេច ហេង សំរិន រំពឹងបាន ១១អាសនៈ

លោក កឹម សុខា រំពឹងទទួលបាន ១២អាសនៈ នៅខេត្តកំពង់ចាម ខណៈសម្តេច ហេង សំរិន រំពឹងបាន ១១អាសនៈ

កំពង់ចាម៖  លោក កឹម សុខា អនុប្រធានគណបក្ស ប្រឆាំងសង្រ្គោះជាតិបានថ្លែង នូវការរំពឹងទុករបស់ខ្លួនថា នឹងទទួលបានអាសនៈរហូតដល់១២ ក្នុង ចំណោម អាសនៈចំនួន១៨ ខណៈដែល សម្តេចហេង សំរិន បានថ្លែងរំពឹងផងដែរថា ទទួល បាន១១ អាសនៈ ដែលជា អាសនៈគណបក្សប្រជាជនទទួលបានកាលពី អាណត្តិទី៤។
លោក កឹម សុខា បានថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតនៅពេលលោក អញ្ជើញចូលរួមបោះឆ្នោតនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ០១៣នេះ នៅ សាលា ទក្សិណ ក្នុងទីរួមខេត្តកំពង់ចាម នៅក្នុង អាណត្តិទី៥នេះ លោក សង្ឃឹមទទួល បានអាសនៈចំនួន ១២ យោងទៅ តាមការស្ទាបស្ទង់ការគាំទ្រ ក្នុងពេល យុទ្ធនា ការឃោសនា រកសំឡេងឆ្នោតរយៈពេលមួយខែកន្លងទៅនេះ។
នៅព្រឹកថ្ងៃនេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានថ្លែងការជឿជាក់ផងដែរ អាសនៈចំនួន ១៨ ក្នុងខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា នឹង ទទួលបាន ការគាំទ្រចំនួន១១អាសនៈ ស្មើនិងអាសនៈអាណត្តិទី៤កន្លងទៅ។
កាលពីអាណត្តិទី៤ ក្នុងខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា ទទួល បាន១១អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន ៥អាសនៈ គណបក្សសិទ្ធិមនុស្ស ១អាសនៈ និងគណបក្ស ហ៊្វុនស៊ិនប៉ិច ១ និងគណបក្សនរោត្តម រណឬទ្ធិ ១អាសនៈ។
ពាក់ព័ន្ធទឹកខ្មៅជ្រលក់ដៃ ដែលអង្គការខុមហ្វ្រែលរកឃើញថា អាចលាង ជម្រះ បានភ្លាមៗនោះ លោក កឹម សុខា ក៏បានថ្លែងឲ្យដឹងផងដែរថា ក្រោយពេល បោះ ឆ្នោតរួចហើយ លោកនឹងទៅលាងជម្រះទឹកថ្នាំពីចង្អុលដៃរបស់គាត់ហើយ ប្រសិនបើទឹកថ្នាំអាចលាងជម្រះក្នុងរយៈពេលខ្លីមែននោះ ដូច្នេះការបោះឆ្នោតនេះ
នឹងមិនយុត្តិធម៌នោះឡើយ។
ពាក់ព័ន្ធទៅនឹងបញ្ហាទឹកខ្មៅនេះ លោក ខៀវ កាញារីទ្ធ មន្រ្តីជាន់ ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា បន្ទាប់ពីបោះឆ្នោត រួចរាល់ហើយនោះ បានសរសេរនៅ ក្នុងហ្វេស ប៊ុករបស់ខ្លួនថា រូបលោកកំពុងរង់ចាំគេមកប្រាប់ពីរបៀបជូតឲ្យជ្រះ ទឹកខ្មៅ ជ្រលក់ដៃ ដែលខុមហ្វ្រែលបង្ហាញ។
ព្រះសង្ឃមួយអង្គគង់នៅវត្តក្រចេះក៏បានសរសេរនៅក្នុងហ្វេសប៊ុករបស់ព្រះតេជគុណផងដែរថា
«អ្នកសង្ស័យចេះតែសង្ស័យគ្មានហេតុផលសោះ ថា ៣០នាទីលុបជ្រះ នេះជាង ២ម៉ោងហើយចង់ដឹងមើល យកក្រូចឆ្មាផង សាប៊ូផង ដុះលាងចង់សឹកម្រាមដៃ នៅតែមិនជ្រះទៀត។
បើតាមលោក អឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងក្នុងសន្និសីទព័ត៌មាន កាលពីថ្ងៃទី២៧ ខែកក្កដាថា នីតិវិធី នៃការផ្ទៀងផ្ទាត់ និងសម្គាល់អ្នកបោះឆ្នោតមិនមែនមានតែទឹកថ្នាំមួយមុខ នោះទេ នៅមានការពិនិត្យឈ្មោះផ្សេងៗជាច្រើនទៀត។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ២០០៨ ដែលការបោះឆ្នោតរៀបចំដោយកម្ពុជាខ្លួនឯង លោកមិន ដែលទទួលបានពាក្យបណ្តឹងថា មនុស្សម្នាក់បោះឆ្នោត បាន២ដងនោះទេ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya