ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ចោរ​ប្រដាប់​អាវុធ​​អង្គុយ​ស្ទាក់ផ្លូវ​​បាញ់​ប្លន់​អាជីវករ​​នៅ​ផ្សារ​ទឹកថ្លា​

ចោរ​ប្រដាប់​អាវុធ​​អង្គុយ​ស្ទាក់ផ្លូវ​​បាញ់​ប្លន់​អាជីវករ​​នៅ​ផ្សារ​ទឹកថ្លា​

​ភ្នំពេញ​៖ អាជីវករ​លក់​មាស និង​ដូរ​លុយ​ម្នាក់​នៅក្នុង​ផ្សារ​ទឹកថ្លា​បាន​រង​ការភ្ជង់​បាញ់​ប្លន់​យក​មាស​និង លុយ​ប៉ុន្តែ​សំណាងល្អ​ចោរ​បាញ់​ជនរងគ្រោះ​មិន​ផ្ទុះ ហើយ​ត្រូវ​ជនរងគ្រោះ​ប្តូរជីវិត​វាយ​ប្រតាយប្រតប់​ដណ្តើមបាន​កាំភ្លើងខ្លី​ពី​ចោរ​វិញ​ហើយ​ក្រុមចោរ​រត់គេចខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​។​
​អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​នៅក្នុង​បរិវេណ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​អាជីវករ​ដែល​រងគ្រោះ​ដោយ​ករណី​ប្លន់​នេះ​មានឈ្មោះ អ៊ឹង ហួត​ថៃ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្បែរ​តូប​លក់ដូរ​របស់គាត់​។ អាជីវករ​រងគ្រោះ​បាន​និយាយថា​នៅមុន​ពេល​កើតហេតុ​គាត់​បានរៀបចំ​អីវ៉ាន់​ចេញពីផ្ទះ​មក​លក់ដូរ​ធម្មតា​តែ​ខណៈពេល​គាត់​ដើរ​ចេញពីផ្ទះ​បាន​៣​ទៅ​៤​ជំហាន​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល​បាន​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ដើមទ្រូង​គាត់​កេះកៃ​ប៉ង​បាញ់សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​គ្រាប់កាំភ្លើង​មិន​ផ្ទុះ​គាត់​ក៏​ស្ទុះ​ចាប់​ប្រតាយប្រតប់​ដណ្តើម​កាំភ្លើង​ពី​ចោរ​បាន​វិញ​ហើយ​ប្រុង​បាញ់​ចោរ​នោះ​វិញ​តែ​ជ្រុះ​បង់​កាំភ្លើង​របូត​ចេញពី​តួ​កាំភ្លើង​ហើយ​ចោរ​ក៏​រត់​បាត់ទៅ​។​
​    ​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​មន្ត្រី​ប៉េអឹម​មូលដ្ឋាន​ក៏បាន​ចុះទៅ​ដល់​កន្លែង​កើត​ភ្លាមៗ​ប៉ូលិស​ប៉ុស្តិ៍
​ទឹកថ្លា​មកដល់ ប៉ុន្តែ​វា​យឺត​ពេល​ទៅហើយ​ព្រោះ​ចោរ​បាន​រត់​គេចខ្លួនបាត់​។​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ក្រុមចោរ​មាន​គ្នា​២​នាក់​ក្នុងនោះ​បក្ខ​ពួកគេ​ម្នាក់​អង្គុយ​នៅលើ​ម៉ូតូ​កំពុង​បញ្ឆេះ​រង់ចាំ​នៅ​ខាងក្រៅ​ផ្សារ​ត្រង់​ច្រក​ផ្លូវ​ចូល​ប៉ែក​ខាងកើត​។​
​​ចំណែក​កាំភ្លើង​របស់​ចោរប្លន់​ដែល​ជនរងគ្រោះ​ដណ្តើមបាន​នោះ​ម៉ាក K54 ហើយ​ត្រូវបាន​សមត្ថកិច្ច​ប៉េ
​អ៊ឹម និង​ប៉ូលិស​យកទៅ​ត្រួតពិនិត្យ​មើលថា​តើ​កាំភ្លើង​នេះ​មាន​ពាក់ព័ន្ធ​ដល់​កងកំលាំង​សមត្ថកិច្ច​ដែរឬទេ​ហើយ​ដូចគ្នា​នឹង​ករណី​ប្លន់​ផ្សេងទៀត​ដែរ​ឬ​អត់​៕
​ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya