ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនជន​សង្ស័យ​សម្លាប់​នារី​សិស្សសាលា២នាក់​យក​សព​ទៅ​បោះចោល

ចាប់ខ្លួនជន​សង្ស័យ​សម្លាប់​នារី​សិស្សសាលា២នាក់​យក​សព​ទៅ​បោះចោល

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម គិតទុកជាមុន ដែលប្លន់ និងសម្លាប់ ក្មេងស្រីសិស្សសាលា ២នាក់ រួចយកសព ទៅប្លុងចោល នៅជិតប៉ុស្ដិ៍ នគរបាលក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យត្រូវ បានចាប់ខ្លួន ជាបន្ដបន្ទាប់ ពីសំណាក់កម្លាំង នគរបាលព្រហ្មទណ្ឌ នៃការិយាល័យ កណ្ដាល យុត្ដិធម៌ រួមសហការ ជាមួយកម្លាំងនគរ បាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងបានរឹប អូសម៉ូតូ ជនរងគ្រោះយកវិញផងដែរ ។

ប្រតិបត្ដិការ ចាប់ខ្លួន ជនសង្ស័យទាំង២ នាក់ ជាបន្ដបន្ទាប់ ដែលបានធ្វើឡើង កាលពីក្រោយកើតហេតុ ភ្លាមៗ និងបន្ដមកល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៣ ក្រោមការ បញ្ជាផ្ទាល់ពីស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងស្នងការរងនគរបាល លោក ជួន ណារិន្ទ ។

មន្រ្តីប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវចាប់ខ្លួន ខាងលើ នេះ ត្រូវបានបញ្ជូនទៅកាន់សាលា ដំបូង រាជធានីភ្នំពេញហើយកាលពីវេលា ម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០១៣ ។

មន្ដ្រីនគរបាលមួយរូបបានឱ្យដឹងថា ជន សង្ស័យទាំង ២នាក់ ទី១ ឈ្មោះ ហ៊ុល សំណាង អាយុ ១៧ឆ្នាំ ជាសិស្សសាលា មេតូឌីសកម្ពុជា ស្នាក់នៅផ្ទះជួល ផ្លូវរទេះ ភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និង ជនសង្ស័យទី២ ឈ្មោះ ផន សារុំ អាយុ២៧ ឆ្នាំ រស់នៅភូមិតាកេរ ឃុំរលាំងចេក ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ដែលជាអ្នកទទួល ផលចោរកម្ម ។

មន្ដ្រីនគរបាលបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យបាន យកម៉ូតូរបស់ក្មេងស្រីរងគ្រោះទាំង ២នាក់ ដូរស្លាកលេខ ដើម្បីបំភ័ន្ដសមត្ថកិច្ច ប៉ុន្ដែ ដោយមានជំនាញ ខាងផ្នែកព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរ បាលព្រហ្មទណ្ឌ ដែលតាមស្រាវជ្រាវក្នុង ករណីនេះចាប់ខ្លួន ហើយពេលពិនិត្យ មើល លេខតួ លេខម៉ាស៊ីន គឺពិតជារបស់ជនរង គ្រោះមែន បើទោះបីក្រុមចោរទាំងនេះបាន ដូរស្លាកលេខ ម៉ូតូក៏ដោយនោះ ។ យ៉ាងណា ក៏ដោយ ជនសង្ស័យទាំង២នាក់ ស្ថិតក្រោម ការសាកសួររបស់ តំណាង អយ្យការ អម សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា ហេតុការណ៍ ភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង៧ និង ៣០នាទី ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលបាន ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វន លក្ខណា ភេទស្រី អាយុ២០ឆ្នាំ និងទី២ឈ្មោះ ហ៊ុល សំណាង ភេទស្រី អាយុប្រហាក់ ប្រហែលគ្នា អ្នកទាំងពីរ ជាសិស្ស សាលា ម៉េតូឌីកម្ពុជា រស់នៅក្នុងភូមិច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ មានអ្នកភូមិម្នាក់បាន ដើរចូលម្តុំព្រៃល្បះ នោះដើម្បី បត់ជើងពេល ទៅដល់ក្បែរនោះ ស្រាប់តែធំក្លិន ស្អុយខ្លាំង ក៏តាមរកមើល ស្រាប់តែ ប្រទះឃើញ សពក្នុង ស្ថានភាព ហើមដោយ ចងរុំ និងខ្សែភ្លើង ជាច្រើនរួច ក៏មានការភ្ញាក់ផ្អើល កើតឡើង តែម្តងទៅ ។

ភ្លាមៗនោះ កម្លាំងនគរបាល មូលដ្ឋាន បានចុះទៅដល់ រួចសន្និដ្ឋានថា សពត្រូវគេរឹតក សម្លាប់យក មក ទម្លាក់ចោលនៅទីនេះ ។

ឪពុកម្តាយ របស់ក្មេងស្រី រងគ្រោះវិញ បានឲ្យដឹងថា កូនស្រីរបស់គាត់ បានស្លាប់ដោយសារតែ ជនមិន ស្គាល់ អត្តសញ្ញាណ រឹតក សម្លាប់ប្លន់យកម៉ូតូ ពីព្រោះកូនរបស់គាត់ ចេញមកពីផ្ទះ បានជិះម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ BQ-9343 ហើយម៉ូតូមួយគ្រឿងនេះ បានបាត់ ដូច្នេះហើយ មានតែប្លន់ សម្លាប់នោះទេមិនមែនជារឿងគំនុំអ្វីឡើយ ពីព្រោះកូនរបស់គាត់ មិន ដែលមានគំនុំជាមួយនរណាគេឡើយ ។

ពួកគាត់បានបន្តថា កូនរបស់គាត់ បានចេញពីផ្ទះ ទៅបាត់តាំងពីថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៣ មក ម៉េ្លះ ហើយពួកគាត់ បានខិតខំស្វះស្វែង រកគ្រប់ច្រកល្ហក ទាំងអស់ មិនឃើញ លុះដល់ថ្ងៃកើតហេតុ ទើប ទទួលដំណឹង មានគេប្រទះឃើញ សាកសពក្មេងស្រី ពីរនាក់ ត្រូវជនមិនស្គាល់ អត្តសញ្ញាណ សម្លាប់ ហើយយកមកបោះ ចោលនោះ ទើបពួកមកពិនិត្យមើល ឃើញថា ពិតជាកូនស្រី របស់ពួកគាត់មែន

ដោយ៖ ហង្ស ទេព

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya