ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្យុះ​ភ្លៀង​បាន​បំផ្លាញ​​ផ្ទះពលរដ្ឋ​៦​ខ្នងនៅ​​ស្រុក​រលាប្អៀរ

ព្យុះ​ភ្លៀង​បាន​បំផ្លាញ​​ផ្ទះពលរដ្ឋ​៦​ខ្នងនៅ​​ស្រុក​រលាប្អៀរ

​កំពង់ឆ្នាំង​៖ យ៉ាងហោចណាស់ មានផ្ទះ​ប្រជាពលរដ្ឋ៦​ខ្នងបានដួលរលំនិង ខូចខាតស្ទើរទាំងស្រុងដោយសារ​ខ្យល់ព្យុះ​កន្ត្រាក់ និង​ភ្លៀង បោកបក់​កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃទី ២៥​ខែ​ក​ក្កដាក្នុងភូមិ​ជាប់​គ្នា​ចំនួន​៣ គឺ​ភូមិ​ប្រ​ចារ​ក់ ភូមិ​ត្រពាំង​តា​សុកនិង​ភូមិ​ព្រៃ​ក្រោល​ស្ថិត ក្នុង​ឃុំ ព្រៃ​មូល ស្រុក​រលាប្អៀរ​។​

​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ ព្រៃ​មូល​លោក ចាន់ បូរ៉ាបានឲ្យដឹងថាផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ គ្រោះ​មាន​ចំនួន ៦​ខ្នងក្នុងនោះ​គឺ​ខូចខាត​ខ្លះ​ស្ទើ​រទាំង​ស្រុង និង​ខ្លះទៀត​ទាំងស្រុង​តែម្តង ។ ផ្ទះ​រងគ្រោះ​ទាំង​៦​ខ្នង​នោះ​មាន​ក្នុងភូមិ​ព្រៃ​ក្រោល​ចំនួន​៤​ខ្នងភូមិ​ប្រចាក់​ចំនួន​១​ខ្នង និង​ក្នុងភូមិ​ត្រពាំង​តា​សុក​ចំនួន​១​ខ្នង  ។ជាមួយ គ្នានោះដែរក៏មាន​ដើមឈើ​ជាច្រើន​ដើម​បាន​រលំកាត់​ថ្នល់ប៉ុន្តែ​ក្នុង​ហេតុ​ការ​ណ៍នេះ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះដល់អាយុជីវិត​នោះទេ ។

នាយក​សាខា​កាកបាទក្រហម​ខេត្តលោក ប្រាក់ សោ​ភ​ណ្ឌ័ បាន​និយាយថានៅថ្ងៃទី ២៦កក្កដា​នេះ សាខា​កាកបាទក្រហមនឹង​យក​អំណោយ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​​រងគ្រោះ​ទាំងនោះ​៕

សហការី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya