ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » កម្មការិនី​រោង​ចក្រឃ្យូអឹម​ដួល​សន្លប់​ជាង ៦០នាក់

កម្មការិនី​រោង​ចក្រឃ្យូអឹម​ដួល​សន្លប់​ជាង ៦០នាក់

កណ្ដាល ៖ កម្មករកម្មការិនី រោងចក្រឃ្យូអឹម (QM) ប្រមាណជា៦០នាក់បាន ដួលសន្លប់ជាបន្ដបន្ទាប់ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដខណៈដែល ប្រភព ផ្សេងៗគ្នាបានអះអាងថា អាចបណ្ដាលមកពីបរិស្ថានមិនល្អនៅក្នុងរោងចក្រនេះជាហេតុធ្វើឱ្យកម្មករ ទាំងនោះដួលសន្លប់ជាបន្ដបន្ទាប់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣​ កម្មករ កម្មការិនីរោងចក្រ QM មានទីតាំងនៅឃុំពើកស្រុកអង្គស្នួល ខេត្ដកណ្ដាល ដែលបម្រើការងារនៅក្នុង រោងចក្រមួយនេះ ក៏ស្រាប់តែទុនដៃទុនជើងហើយដួលសន្លប់ជាបន្តបន្ទាប់ខណៈពួកគេកំពុងធ្វើការ ពេលនោះកម្មករផ្សេងទៀតដែលកំពុងធ្វើការនៅក្បែរគ្នា នៅពេលឃើញមានគេដួលសន្លប់បែបនេះ ក៏បន្ដដួលសន្លប់ដែរតែម្ដងទៅ ធ្វើឱ្យចំនួនជនរងគ្រោះដែលដួលសន្លប់នោះកើនឡើងរហូតជាង៦០នាក់។

យ៉ាងណាក៏ដោយជនរងគ្រោះទាំងអស់ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះ ។ ហេតុការណ៍នេះពុំបណ្តាលឲ្យមានកម្មករណាម្នាក់ប៉ះពាល់ដល់អាយុជីវិតនោះឡើយ ។

គួរកត់សម្គាល់ថា កន្លងមកការដួលសន្លប់របស់កម្មករនៅតាមរោងចក្រក្នុងប្រទេសកម្ពុជា បានកើត ឡើងជាញឹកញាប់ ដែលកត្ដាទាំងនេះបណ្ដាលមកពីបញ្ហាកម្មករខ្លួនឯងមានសុខភាពខ្សោយ និងបញ្ហា បរិស្ថាននៅជុំវិញកន្លែងធ្វើការដូចជាធុំក្លិនក្រណាត់ កន្លែងតូចចង្អៀតគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ និងបញ្ហាផ្សេងៗមួយចំនួនទៀត ។

ចំពោះបញ្ហាកើតឡើងខាងលើនេះក្រសួងស្ថាប័នពាក់ព័ន្ធបានជួបពិភាក្សាជាញឹកញាប់ជាមួយសហជីព នៅតាមរោងចក្រ និងនិយោជកដើម្បីរិះរកវិធានការទាំងឡាយ ក្នុងការទប់ស្កាត់ហេតុការណ៍ ដួលសន្លប់ របស់កម្មករ កម្មការិនី នៅតាមរោងចក្រ ។ ពិសេស ជំរុញឲ្យកម្មករ កម្មការនី មានការហូបចុកគ្រប់គ្រាន់ និងចេះថែទាំសុខភាពខ្លួនឯងផង ។

កម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាសទូទាំងប្រទេសកម្ពុជា  បានទទួលប្រាក់ខែល្អប្រសើរជាងមុន តាមរយៈការសម្របសម្រួលរបស់រាជរដ្ឋាភិបាលជាមួយថៅកែ រោងចក្រ រហូត​ដល់ការដំឡើងប្រាក់ខែ គោលកើនជាង៨០ដុល្លារក្នុងមួយខែ ហើយបូករួម ទាំងថែមម៉ោង​និងប្រាក់អត្ថប្រយោជន៍ ផ្សេងទៀត ក្នុងមួយខែៗ កម្មករទទួលបានប្រាក់ខែជាង១០០ដុល្លារ ដែលអាចទ្រទ្រង់ជីវភាពបានប្រសើរជាងមុន៕

ដោយ៖ វិជ្ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya