ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » លោក​ផែន គឹមស្រូយ ទទួល​ស្គាល់មាន​អ្នកនេសាទ​ខុសច្បាប់​នៅ​តំបន់​អភិរក្សត្រីពង​មែន

លោក​ផែន គឹមស្រូយ ទទួល​ស្គាល់មាន​អ្នកនេសាទ​ខុសច្បាប់​នៅ​តំបន់​អភិរក្សត្រីពង​មែន

ក្រចេះ ៖ កាសែតអរិយធម៌ចេញផ្សាយកាលពីថ្ងៃពុធ-ព្រហស្បតិ៍ ទី២៤-២៥ ខែកក្កដា ឆ្នំា២០១៣ លេខ ១៥៩៣ ឆ្នំាទី២២ បានលើកឡើងស្តីពីទង្វើមិនបង្រ្កាបក្រុមអ្នកនេសាទត្រីខុសច្បាប់ នៅតំបន់ស្រុកសំបូរ ហើយអ្នកនេសាទកើនឡើង ព្រោះតែ លោកផែន គឹមស្រូយ មិនបង្រ្កាប បើកដៃឲ្យឈ្មួញទុច្ចរិត នេសាទ ត្រីក្នុងតំបន់អភិរក្សត្រីពងកូនបានតាមអំពើ ចិត្ត។ ក្នុងអត្ថបទទំព័រមុខមានចំណងជើងថា «លោកផែន គឹមស្រូយ បើកដៃឲ្យឈ្មួញនេសាទត្រីខុសច្បាប់ នៅ តំបន់អភិរក្សត្រីពង»។

ក្រោយពីចុះផ្សាយ ស្រាប់តែនៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នំា២០១៣ លោកផែន គឹមស្រូយ បានទូរស័ព្ទចូល ភ្នាក់ងារកាសែតអរិយធម៌ប្រចំាខេត្តថា «ខ្ញុំពិតជាទទួលស្គាល់មានអ្នកនេសាទខុសច្បាប់កើនឡើងមែន»។ ម្យ៉ាង វិញទៀត មិនមែនលោកមិនបង្រ្កាបនោះទេ គឺធ្លាប់ចាប់បានមងរាប់ម៉ឺនម៉ែត្រដែរ។ លោកបានបន្តថា ការដែល បង្រ្កាបមិនអស់នោះ ព្រោះមានកំលំាងតែ៤ទៅ៥នាក់ប៉ុណ្ណោះ លោកផែន គឹមស្រូយ បន្ថែម ទៀតថា «សព្វថ្ងៃ នេះ ខ្ញុំជាឆ្មំាទន្លេផង និងជាប៉ូលិសផង ហើយម្យ៉ាងទៀត ជាប់រវល់រឿងបក្សច្រើន»។ ករណីបង្រ្កាបឬមិនបង្រ្កាប នេះ លោកផែន គឹមស្រូយ បានដេញឲ្យទៅសួរលោកអភិបាលស្រុកទៅ។ នេះបានន័យថា ការបង្រ្កាបម្តងៗត្រូវ តែសួរលោកអភិបាលស្រុកចុះ បើលោកអភិបាលមិនឲ្យចាប់ លោកផែន គឹមស្រូយ មិនចាប់ទេឬ? ដូច្នេះបើគ្មាន ភ្លើងខៀវពីលោកអភិបាលស្រុកឲ្យចាប់ទេនោះ ប្រាកដជាលោកផែន គឹមស្រូយ លេងស្ទីលរុញទូកបណ្តោយទឹក មិនខានទេ គឺចុះទៅរាប់ ក្បាល ទូកយកលុយស្ងាត់ៗគឺចប់ Sic។

គេបានរិះគន់លោកផែន គឹមស្រូយ ទៀតថា «ទូកឬកាណូតក៏ដូចជាឧបករណ៍ផ្សេងៗដែលលោកនុត គឹមសាន និងលោកសៀង គិន ប្រគល់ជូនលោក ដើម្បីទុកល្បាតចាប់អ្នកនេសាទខុសច្បាប់នោះ បែរជាលោកមិនជិះទៅ បង្រ្កាបទេ គឺជិះទៅរាប់ក្បាលទូកអ្នកនេសាទខុសច្បាប់យកលុយទៅវិញ»។ ដូច្នេះហើយទើបសព្វថ្ងៃសំបូរ អ្នកនេសាទត្រីខុសច្បាប់ចាប់ពីចំណុចភូមិថ្មគ្រែ រហូតដល់កោះខ្ញែ ព្រំប្រទល់ខេត្តស្ទឹងត្រែងនោះឯង។

គេនិយាយថា ការចាប់អ្នកនេសាទខុសច្បាប់ក្នុងដែនអភិរក្សត្រីពងកូននោះ ជាភារកិច្ចផ្ទាល់របស់ លោកផែន គឹមស្រូយ ឬក៏មុននឹងបង្រ្កាបរាយការណ៍ទៅលោកនុត គឹមសាន និងលោកសៀង គិន នាយខណ្ឌរដ្ឋបាលជល ផលខេត្ត ដោយមិនត្រូវមានបញ្ជាពីលោកអភិបាលស្រុកទើប ហ៊ានចុះចាប់ នោះទេ។ ចុះបើចៅហ្វាយស្រុកមិន ឲ្យចាប់ លោកមិនចាប់ដែរឬក៏យ៉ាងម៉េច? សូមលោកផែន គឹមស្រូយ កុំប្រើស្ទីលទម្លាក់ថ្មលើជើងលោកអភិបាល ស្រុកបន្តទៀតទៅមិនល្អមើលទេ។

កាសែតអរិយធម៌សូមផ្តំាទៅលោកផែន គឹមស្រូយ ថាបើដឹងមានអ្នកនេសាទខុសច្បាប់កើនឡើងមែន សូម រាយការណ៍ទៅសហការជាមួយអភិបាលស្រុកឬក៏រាយការណ៍ទៅមេកើយរបស់លោក បើអ្នក ទាំងនោះមិនឲ្យ ចាប់ទេ សូមលោករាយការណ៍ប្រាប់មកភ្នាក់ងារកាសែតយើងផង ស្រួលមានវិធានការ បន្តទៅទៀត៕

ដោយ៖ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya