ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លោកលឹម គានហោ ដឹក​នាំ​សមាជិក​ជាង២​ម៉ឺននាក់ ឃោសនា​នៅថ្ងៃ​ផ្តាច់ព្រ័ត្រ ​

លោកលឹម គានហោ ដឹក​នាំ​សមាជិក​ជាង២​ម៉ឺននាក់ ឃោសនា​នៅថ្ងៃ​ផ្តាច់ព្រ័ត្រ ​

កណ្ដាល ៖ ប្រធានគណៈពង្រឹង ចុះជួយ ស្រុក​ពញាឮ ខេត្ដកណ្ដាល របស់​គណបក្ស ប្រជា​ជនកម្ពុជា លោកលឹម គានហោ និង ថ្នាក់ដឹកនាំជាច្រើន​នាក់ផ្សេងទៀត នៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣នេះ ដែលជា ថ្ងៃបញ្ចប់ នៃយុទ្ធនាការឃោសនារកសំឡេង ឆ្នោត បា​ន​ដឹកនាំ​សមាជិកសមាជិកា ជាង២ម៉ឺននាក់ ដើម្បីស្វែងរកការ គាំទ្រ​ពី​ប្រជាពលរដ្ឋ នៅទូទាំងស្រុក ។

សមាជិកសមាជិកា ដែលចូលរួមខាងលើ បានធ្វើដំណើរចេញមកពីតាមឃុំទាំងអស់ របស់​ស្រុកពញាឮ អមដោយរថយន្ដនិងម៉ូតូ ជាច្រើនរយគ្រឿង ដើម្បីចូលរួមក្បួនមហា​ឃោសនានា​ថ្ងៃ​ចុងក្រោយ មុន ពេលការបោះឆ្នោត សម្រាប់អាណត្ដិទី៥ នឹងមកដល់។

ថ្លែងទៅកាន់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលមកពី​តាមបណ្តាភូមិ​ឃុំក្នុង​ស្រុក​ពញាឮ ចំនួន២៣០០០នាក់ លោក លឹម គានហោ បានអំពាវនាវឲ្យ សមាជិកសមាជិកា​ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងស្រុកពញាឮទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយក៏សន្យាថា នឹងបន្តរួមរស់ ជាមួយសមាជិកសមាជិកាទាំងនោះ ក៏ដូចជាបន្ត​ធ្វើការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ នៅក្នុង ស្រុកពញាឮ ។

ជាមួយគ្នានេះដែរលោកក៏ថ្លែងអំណរគុណដល់សមាជិកសមាជិកា ដែលបានស្ម័គ្រចិត្ត​ចូលរួម​ដង្ហែ ក្បួនឃោសនា រកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា រយៈពេលមួយខែកន្លងមកនេះ ។

លោក លឹម គានហោ រួមទាំងសមាជិកសមាជិកា​គណបក្ស​ប្រជាជនកម្ពុជា ប្រមាណជាង២ម៉ឺននាក់ រួមជាមួយប្រធានគណៈពង្រឹង ភូមិឃុំ​ទាំងអស់​របស់​ស្រុ​កពញាឮ បានប្តេជ្ញាចិត្តស្រែកឡើងព្រមគ្នាថា លេខ៤ លេខ៤ ជយោ​គណបក្ស​ប្រជាជនកម្ពុជា ជយោ!សម្តេចតេជោ ហ៊ុន សែន ក្រោមដំណក់ ភ្លៀង រលឹមស្រិចៗ ដែល​នេះ​គេចាត់ទុកថា ជាការប្រោះព្រំរបស់ទេវតា ជូនគណបក្សប្រជាជន សម្រាប់ការបោះ​ ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នឹងទទួលបានជ័យជម្នះ។

ជាការកត់សម្គាល់ សម្រាប់ស្រុកពញាឮ ក្រោមការដឹកនាំរបស់លោកលឹម គានហោ ដែល​ជាគណៈពង្រឹង ចុះជួយស្រុកពញាឮ មានការរីកចម្រើនជាបន្ដបន្ទាប់ និងជីវភាព របស់​បង​ប្អូន បានប្រែប្រួលពីមួយ ឆ្នាំទៅមួយ ឆ្នាំ ហើយ ប្រជាពលរដ្ឋជាច្រើនលើសលុប នៅទូទាំង​ស្រុក បានគាំទ្រនិងសន្យាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការ​ដឹកនាំ​ប្រទេស​បន្ដទៀត ៕

ដោយ៖ សហការី

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya