ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » គ.ជ.ប អំពាវនាវ​ដល់គ្រប់​ស្ថាប័ន​សារព័ត៌មាន ត្រូវ​ផ្ទៀង​ផ្ទាត់​ប្រភព​ព័ត៌មានឱ្យច្បាស់លាស់សិនមុននឹង​ចុះផ្សាយ

គ.ជ.ប អំពាវនាវ​ដល់គ្រប់​ស្ថាប័ន​សារព័ត៌មាន ត្រូវ​ផ្ទៀង​ផ្ទាត់​ប្រភព​ព័ត៌មានឱ្យច្បាស់លាស់សិនមុននឹង​ចុះផ្សាយ

ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ កក្កដា  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានចេញ​សេចក្ដីប្រកាស​មួយ ដោយបាន​អំពាវនាវ​ដល់​ក្រុម​អ្នកសារព័ត៌មាន​ទាំងអស់ត្រូវធ្វើ​ការផ្ទៀងផ្ទាត់​ប្រភពព័ត៌មាន​របស់ខ្លួន​​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ធ្វើការ​ចុះផ្សាយ​ជា​សាធារណៈ។ ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះអះអាងថា​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១២ ដោយ​សំអាង​លើ​ប្រភព​ដែល​មិន​ច្បាស់លាស់។

បើតាមការ​បញ្ជាក់ពី គ.ជ.ប បានឱ្យដឹងថា រយៈពេលថ្មីៗកន្លងទៅនេះ​មានក្រុម​សារព័ត៌មាន​មួយ ចំនួនបាន​ចុះផ្សាយ​ព័ត៌មាន​ពុំ​ត្រឹមត្រូវឡើយ ពាក់ព័ន្ធ​នឹងបញ្ជី​បោះឆ្នោត​ឆ្នាំ២០១២ដែលជា​ហេតុ​ធ្វើ​ឲ្យ​សាធារណមតិ​មានការ​ភ័ន្តច្រឡំ ហើយ​អាចធ្វើ​ឲ្យ​បាត់បង់​នូវ​ជំនឿ​ចិត្ត​របស់​សាធារណជនលើ​ដំណើការ​រៀបចំ​ការ បោះឆ្នោត​របស់គ.ជ.ប។

ទន្ទឹមនឹងនោះដែរ គ.ជ.ប ក៏បាន​បំភ្លឺ​ជូន​សាធារណជន​ថាការប្រៀបធៀប​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​ធ្វើឡើង​ដោយ​ប្រភពផ្សេងៗនោះពុំ​អាច​ឆ្លុះបញ្ចាំង​ពី​គុណភាព​របស់​បញ្ជី​បោះឆ្នោត​បានឡើយដោយ​​ហេតុថា​ទិន្នន័យ​ខាងលើនេះ​ធ្វើឡើង​ដើម្បី​បម្រើ​ដល់​ទិសដៅ​ផ្សេងហើយ​ថាសម្រាប់​តួលេខ​ប៉ាន់ស្មាន​របស់ គ.ជ.បវិញ​នោះ​គឺធ្វើឡើង​ដើម្បី​បម្រើ​ឲ្យ​ការបោះឆ្នោត​នេះ​តែម្ដង ព្រោះគ.ជ.បបាន​ចុះ​ធ្វើ​ដោយផ្ទាល់​នៅ​មូលដ្ឋាន​ជាក់ស្ដែងដោយបាន​គិត​អាយុ​របស់​ប្រជាពលរដ្ឋ​អាយុ១៨ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត។ដោយ​ឡែ​កការប៉ាន់ស្មាន​របស់​ប្រភព​ផ្សេង​ដែល​ព័ត៌មាន​ខ្លះ​បាន​ចុះផ្សាយ​នោះគឺ​មិនបាន​គិតពី​អាយុ​របស់​ប្រជាពលរដ្ឋដែល​គិតដល់​ថ្ងៃ​បោះឆ្នោត​ដូច​ការ​គណនា​របស់គ.ជ.បនោះទេ៕

ដោយ៖ សេរីមករា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya