ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មន្រ្តី​នគរបាល​សេដ្ឋកិច្ច​រាជធានីភ្នំពេញ​ដើរ​ប្រមូល​លុយ​ពីម្ចាស់​ទីតាំង​អាជីវកម្ម? ​

មន្រ្តី​នគរបាល​សេដ្ឋកិច្ច​រាជធានីភ្នំពេញ​ដើរ​ប្រមូល​លុយ​ពីម្ចាស់​ទីតាំង​អាជីវកម្ម? ​

ភ្នំពេញ៖  ម្ចាស់​អាជីវកម្ម​មួយចំនួន​​បាន​លើកឡើងថា មន្រ្តីនគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​ពួកគាត់ដែលជាម្ចាស់ទីតាំង​លក់ គ្រឿងសំអាង​មួយកន្លែង ត្រូវ​បង់​ពី​៣០០ ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែ ហើយ​ភោជនីយដ្ឋាន ឬ​ហាង​បរទេស​​មួយចំនួន ត្រូវ​បង់លុយ​គិត​ជា​ខែ ឬ​ជា​ឆ្នាំ  ដោយ​គិត​មួយថ្ងៃ​ពី ១​ដុល្លារឬ៣ដុល្លារ​ឡើងទៅ អាស្រ័យ​តាម​ហាង​តូច ឬ​ធំ ។ លើសពីនេះ​ក៏​នៅ មាន​កន្លែង​ខ្លះទៀត​បង់​ប្រចាំ ឆ្នាំ​ខ្ទង់ពាន់​ដុល្លារ ផងដែរ នាំ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ជាច្រើន​រអ៊ូរទាំ​យ៉ាងខ្លាំង។

ក្រុមអាជីវករ លក់ដូរ​គ្រឿងសំអាង ថ្នាំពេទ្យ ម្ចាស់​សិប្បកម្ម ដេប៉ូ​លក់​ឈើ ម្ចាស់​ភោជនី​យដ្ឋាន និង ឈ្មួញ​ដែល​រកស៊ី​ដឹកទំនិញ​ខុសច្បាប់ ត្រូវបានមន្រ្តីនគរបាលសេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​​តម្រូវឱ្យ​បង់លុយ​ប្រចាំ ខែជា​ថ្នូរ​នឹង​​ការមិន​បង្ក្រាប ។ បើតាម​ការ​ប៉ាន់ប្រមាណ​យ៉ាងហោចណាស់ ក៏មាន​ទីតាំង​អាជីវកម្ម សិប្បកម្ម ឃ្លាំង​ស្ដុក​ទំនិញ​ខុសច្បាប់  រោងចក្រ​សហគ្រាស​តូច​-​ធំ រាប់សិប​កន្លែង សុទ្ធតែ​ត្រូវ​​ជាប់​កាតព្វកិច្ច​បង់លុយ ឲ្យ​នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​មុខ​ជំនួញ​របស់​ពួកគេ ។​

​​ប្រភពព័ត៌មានពីក្រុមអាជីវករម្ចាស់ទី​តាំងទាំង​នោះ ក៏ដូចជាមន្រ្តីនគរបាលសេដ្ឋកិច្ច​រាជ​ធា​នី​​ភ្នំពេញ ដែលមិនបានទទួលលាភ​សក្ការៈ​អ្វីនឹងគេនោះបានប្រាប់ឲ្យ អរិយធម៌ដឹង​ថា មន្រ្តី​​​នគរបាល​សេដ្ឋកិច្ច​មួយចំនួន ត្រូវបាន​​​​លោក ពិត បញ្ញា ជា​នាយការិយាល័យ​ប្រឆាំង បទ​ល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ចាត់តាំង​ឲ្យ​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច ដូចជា​​ក្រុម លោក ម៉ៅ សុគន្ធ ទទួលបន្ទុក​ប្រមូល​លុយ​ពីបទ​ល្មើស ដឹកជញ្ជូន​ឈើ និង​ទីតាំង​សិប្បកម្ម ដេប៉ូ​លក់​ឈើ ក្រុម​លោក វង ផល្លា ទទួលបន្ទុក​ប្រមូល​លុយ​ពី​ផ្នែក​កម្មសិទ្ធិបញ្ញា និង​ហាង​លក់ទំនិញ ទីតាំង​លក់​ថ្នាំពេទ្យ និង​គ្រឿងសំអាង ក្រុម​លោក សោម មុន្នី ទទួល​បន្ទុក​គ្រប់គ្រង​ការងារ​លុយកាក់ ផ្នែក​វិនិយោគ និង អាជីវកម្ម ដូចជា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​ជាដើម ។

ម្ចាស់​ទីតាំង​អាជីវកម្ម​មួយចំនួនបានឲ្យកាសែតអារិយធម៌ដឹងថា សកម្មភាពមន្រ្តីន​គរ​បាល​​សេដ្ឋកិច្ច រាជធានីភ្នំពេញនេះ ពួកគាត់បាន​ត្រៀមប្តឹង​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​លុបបំបាត់​អំពើផ្តសផ្តាសទាំងនេះហើយ ។​

ជាគោលការណ៍​អគ្គស្នងការ​នគរបាល​ជាតិជារឿយៗតែងតែ បាន​ណែនាំ​ឲ្យមន្រ្តី​នគរបាល​សេដ្ឋកិច្ច ធ្វើការ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ ក៏ដូច​ជា​ទប់ស្កាត់​ការហូរចូល​ចំណី អាហារដែលមាន​ជាតិពុល ។ ប៉ុន្ដែ​ការ​អនុវត្ដ​ន៍​ជាក់ស្តែង មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​បែរជាយក​ស្បែក​នគរបាល​សេដ្ឋកិច្ចចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​ទៅវិញ រហូត​​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយចំនួន គ្រោង​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​ដោះស្រាយ ។

ការចោទប្រកាន់ពីសំណាក់ម្ចាស់អាជីវកម្ម ចំពោះមន្រ្តីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ​ប៉ុន្មាន​ខាង លើនេះសារព័ត៌មានអរិយធម៌បានព្យាយាមទូរស័ព្ទទៅ លោក ពិត បញ្ញា នាយ​ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសុំ​ការ​បំភ្លឺ​ដែរ ប៉ុន្តែមិនអាចទាក់ ទងបានទេនាល្ងាចថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៣នេះ៕

ដោយ៖ ហង្សទេព

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya