ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បើក​​ម៉ូតូ​​លឿន​​ពេក​គេច​​ម៉ូតូ​មួយ​គ្រឿង ចាប់​ហ្វ្រាំង​មុខដួល​​បោក​ក្បាល​​នៅ​នឹង​ថ្នល់​របួសធ្ងន់​

បើក​​ម៉ូតូ​​លឿន​​ពេក​គេច​​ម៉ូតូ​មួយ​គ្រឿង ចាប់​ហ្វ្រាំង​មុខដួល​​បោក​ក្បាល​​នៅ​នឹង​ថ្នល់​របួសធ្ងន់​

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បានគេច​ពី​ម៉ូតូ​មួយ គ្រឿង​ទៀត​ហើយក៏​ចាប់​ហ្វ្រាំង​មុខ​ដួល ​បោក​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ នៅ​ចំណុច (​នៅលើ​ស្ពាន​៧​មករា​) ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​
​តាម​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9629 ធ្វើដំណើរ​តាម​បណ្តោយ មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយបាន​ជិះ​យ៉ាង​លឿន​ឡើងលើ​ស្ពាន​៧​មករា​។ លុះ​មកដល់​ចំណុច​កើត​បានគេច​ពី​ម៉ូតូ​មួយគ្រឿង​ហើយ​ចាប់​ហ្វ្រាំង​មុខ បណ្តាល​ឲ្យ​ម៉ូតូ​បោក​ដួល​ប្រាវ​ទៅនឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​មក ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya