ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» កីឡាអន្តរជាតិ, ព័ត៌មានជាតិ » ស្រី​ក្រមុំ​ដោះអាវ​ទ្រនាប់ ព្រោះ​មិត្ត​ប្រុស​មើល World Cup

ស្រី​ក្រមុំ​ដោះអាវ​ទ្រនាប់ ព្រោះ​មិត្ត​ប្រុស​មើល World Cup

​ការខឹង​សម្បា ព្រោះតែ​មិត្ត​ប្រុស មិន​រវីរវល់​ក្នុងអំឡុងពេល World Cup​ក្មេងស្រី​មួយក្រុម​បាន បោះ​អាវទ្រនាប់ មាន​បោះពុម្ព​រូប​បាល់ទាត់​ទៅក្នុង​ខ្យល់ ដើម្បី​បង្ហាញ​ការមិនសប្បាយចិត្ត ចំពោះ​មិត្ត​ប្រុស​របស់ ពួកគេ ។​

World Cup ទើបតែ​ចាប់ផ្តើម ប៉ុន្តែ​ជំនួស​ឲ្យ​ការ​រួមគ្នា​មើល​កម្មវិធី​ទូរទស្សន៍​ដូចពេលមុនៗ ប្រុសៗ​បែរជា​គិតតែ​ពី មើល​ការប្រកួត​បាល់ទាត់​ទៅវិញ ។ ប្រុសៗ​តែងតែ​គេច​ពី​មិត្តស្រី​ទៅ​លាក់ខ្លួន​នៅក្នុង​បារ​នៅ​ពាក់​កណ្តាលយប់ ដើម្បី​ជ្រមុជ​ខ្លួន​ទៅក្នុង​ការមើល​ការប្រកួត World Cup ឬ​ឡើង​ចេញពី​គ្រែ​ចូលទៅក្នុង​បន្ទប់ទទួលភ្ញៀវ​តាំងពីព្រឹក ព្រលឹម ដោយសារតែ​ចង់​មើល​ពិន្ទុ​បាល់ទាត់ ។​
​នេះ​គឺជា​បញ្ហា​បន្ទាន់​មួយ​សម្រាប់​ស្រី​វ័យក្មេង​មួយក្រុម​នៅ Xiangyang ដែល​ត្រូវ​មិត្ត​ប្រុស​មិន​រវីរវល់​ក្នុង​រដូវ World Cup​ឆ្នាំនេះ ។ ស្រីៗ​វ័យក្មេង​ទាំងនោះ​បានរៀបចំ “​ការប្រឆាំង​តវ៉ា​” មួយ ដោយ​វិធី​បោះ អាវទ្រនាប់​ទៅក្នុង​ខ្យល់ ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​របស់​ពួកគេ (​ក៏មាន​លទ្ធភាព​ជាច្រើន គឺ​ដើម្បី​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ ផ្សព្វផ្សាយ​) ។​
​នៅក្នុង​ការប្រឆាំង​តវ៉ា​ខាងលើ ក្មេងស្រី​ទាំងនោះ​បាន​ស្លៀកខោ​ខ្លី​ពណ៌​ស​, ពាក់អាវ​ខើច​បញ្ចេញ​ផ្ចិត​កំពូល​ក្តៅ និង​ដៃ​មាន​កាន់​អាវទ្រនាប់​មាន​បោះពុម្ព​រូប​បាល់ទាត់ បាន​រួមគ្នា​កាច់រាង​តាម​ឥរិយាបថ​ថតរូប ។​
​បន្ទាប់មក ពួកគេ​បាន​បោះ​អាវទ្រនាប់​ទៅក្នុង​ខ្យល់ និង​ស្រែកថា “​យើងខ្ញុំ​មិន​ចង់បាន​ពិភព​មួយ​ដែល​ទុក្ខសោក និង​សោះកក្រោះ​ទេ យើងខ្ញុំ​ត្រូវការ​ដកដង្ហើម​នៅក្នុង​បរិយាកាស​ល្អ​បរិសុទ្ធ​ជំនួស​ឲ្យ​ការខឹង​សម្បា​” ។ នេះ​ហាក់ ដូចជា​វិធី​មួយ ដើម្បី​បង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​មិត្ត​ប្រុស​របស់​ពួកគេ ប៉ុន្តែ​ការខឹង​សម្បា​បាន​ប្តូរ​ពី​មិត្ត​ប្រុស ទៅ​ពានរង្វាន់​បាល់ទាត់ World Cup ទៅវិញ ។​
​សកម្មភាព​របស់​ពួកគេ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​កីឡាករ​វ័យក្មេង និង​អ្នកធ្វើដំណើរ​តាមផ្លូវ ។ មនុស្ស​មួយចំនួន​បាន​ក្រហម​ភ្នែក​ពេល​មើលឃើញ​ទស្សនីយភាព​នេះ ហើយ​បានបង្ហាញ​ការមិន​ពេញចិត្ត​មួយ ចំនួន ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya