កណ្ដាល៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រសម្រាប់ អាណត្ដិទី៥ នឹងមកដល់ពោលនៅថ្ងៃអាទិត្យទី២៨ ខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។
សម្រាប់គណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្ដកណ្ដាលនៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ ២០១៣នេះ បានជិះម៉ូតូដើម្បីបន្ដយុទ្ធនាការឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋ ក្នុង មូលដ្ឋាននៅតាមឃុំទាំង១១របស់ស្រុកពញាឮ។
យោងតាមមន្ដ្រីគណបក្សប្រជាជនស្រុកពញាឮ បានឱ្យដឹងថាដោយមានការណែនាំពីលោក លឹមគានហោ ប្រធានគណៈពង្រឹងចុះ ជួយស្រុកពញាឮសមាជិកសមាជិកា ដឹកនាំដោយមន្ដ្រីគណបក្សប្រជាជនតាមឃុំ នីមួយៗបានបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ពីប្រជាពលរដ្ឋដោយ ធ្វើដំណើរតាមម៉ូតូច្រើនគ្រឿង។
សម្រាប់យុទ្ធនាការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋខាងលើនេះ ថ្នាក់ដឹកនាំនិង សមាជិក សមាជិកា បានស្រែកនិងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ប្រជាជន ជូនប្រជាពលរដ្ឋនៅតាមផ្ទះ ដើម្បីឱ្យបន្ដគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជន នាប៉ុន្មានថ្ងៃខាងមុខនេះ។
គណបក្សប្រជាជនស្រុកពញាឮ និងបន្ដឃោសនារកសំឡេងឆ្នោតរហូតដល់ថ្ងៃបញ្ចប់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់៕
សហការី