ពោធិ៍សាត់៖ ក្នុងវត្តបាកានមានរូបចម្លាក់នាគក្បាលប្រាំផុសឡើងនៅជ្រុងខឿន ភ្នំខាង លិចដើមពោធិ៍ មួយកន្លែងក្បែរឫសពោធិ៍មួយដោយមិនដែលបានឃើញសោះ ទើបតែ មកដល់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៣នេះទេដែលគេឃើញនាគក្បាល ៥នេះបាន ជួប ប្រទះ ស្ថិតនៅវត្តបាកានភ្នំបាកាន ភូមិបាកាន ឃុំត្រពាំងជងស្រុក បាកាន ខេត្ត ពោធិ៍សាត់។
លោកយាយម្នាក់ឈ្មោះ ម៉ែន ញឿន អាយុ៦១ឆ្នាំ បានឲ្យដឹងនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០១៣វេលា ម៉ោង៤ល្ងាចថា កាលដែលបរិស័ទជាច្រើនភ្ញាក់ផ្អើលមកឈូឆរបែបហ្នឹងគឺ ដឹងដោយសារអ្នកដែល គេមកសុំលេខឆ្នោត និងអ្នកដែលមានជំនឿតាំងពីបរម្បរាមក រីឯអ្នកខ្លះមកបន់ស្រន់ សុំឲ្យ គ្រួសារគេមានសេចក្ដីសុខ ខ្លះក៏មកសុំស្លឹកពោធិ៍ យក ទៅដាំឬស្ងោរផឹក ក៏បានឃើញរូបចម្លាក់នាគ ក្បាលប្រាំនេះតែម្ដង ។
លោកតាសន សឿម ជាគណៈកម្មការអាចារ្យវត្តបាកាន បានឲ្យដឹងផងដែរថា ក្នុងថ្ងៃ ទី២២ ខែកក្កដាឆ្នាំ២០១៣នេះ តាៗទាំងអស់ព្រមទាំងព្រះចៅអធិការ វត្តមានការ ដឹង ឮពីពុទ្ធបរិស័ទឆ្ងាយជិត ពួកគេមកសុំលេខឆ្នោត និងអ្នកខ្លះមកបន់ស្រន់រឿងផ្សេងៗ ដែលពួកគេធ្លាប់មានជំនឿតាំងពីជីដូនជីតា ពួកគេមកម្ល៉េះ។ អ្នកទាំងនោះក៏បានជួបរូបភាពដូចមានខាងលើនេះមែន ក្រោយមកឃើញលោក អភិបាលស្រុកនិងសមត្ថកិច្ចស្រុកបាកាន បានមកពិនិត្យមើលរូបភាពហ្នឹង នៅថ្ងៃទី ២២ខែកក្កដាឆ្នាំ២០១៣នេះ ឃើញថាពិតជារូបភាពនេះប្រាកដមែន។ លោកអាចារ្យបានបន្តទៀតថា ក្នុងនោះលោកអភិបាលស្រុកបានប្រាប់ឲ្យអាចារ្យ ទាំងអស់ថែរក្សារូបនេះកុំឲ្យមានការបាត់បង់ ពិសេសត្រូវនាំគ្នាធ្វើរបង ហ៊ុមព័ទ្ធ ឲ្យបានល្អ។
ប្រជាពលរដ្ឋនៅក្បែរវត្តនោះក៏បាននិយាយប្រហាក់ប្រហែលគ្នាដែរ តែពួកគេតែង តែលើក ពីប្រវត្តិខាងដើមប្រាប់កូនចៅទាំងអស់នោះជារឿយៗថា វត្តយើងនេះរយៈ កន្លងមកមានលោកតារាជ ជា អធិបតី បន់ស្រន់មានការស័ក្តិសិទ្ធិណាស់ មិនដូច ឥឡូវនេះទេ ប៉ុន្តែអ្នកណាគេគោរពនិងមានជំនឿ នៅតែស័ក្តិសិទ្ធិដដែល សូម្បីអ្នក អត់កូន ពួកគេមកសុំកូនព្រះអង្គនៅលើភ្នំ កន្លងមកក៏ឃើញដូចការ ប្រាថ្នារបស់ ពួកគេមែន សំខាន់ឲ្យតែយើងមានជំនឿនោះនឹងបានសម្រេចហើយ៕
ដោយ៖ ភ្នំក្រវាញ