ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មន្ត្រី​​យោធា​​កង​ពល​តូច​​លេខ​៥១​កាង​ផ្លូវ​អោយ​ក្រុម​ហ៊ុន ចាន់ណាផល្លា នាំហ្គាសចូលកម្ពុជា

មន្ត្រី​​យោធា​​កង​ពល​តូច​​លេខ​៥១​កាង​ផ្លូវ​អោយ​ក្រុម​ហ៊ុន ចាន់ណាផល្លា នាំហ្គាសចូលកម្ពុជា

​បន្ទាយមានជ័យ៖ ឆ្លៀតឱកាសដែលកំពុងមមាញឹកក្នុងយុទ្ធនាការបោះឆ្នោតក្រុមហ៊ុន​ចាន់ណា​ផល្លា បាន​សម្រុក នាំហ្គាស​​ទាំងយប់​​ទាំង​ថ្ងៃរាប់ពាន់ធុងពីប្រទេសថៃមកកម្ពុជា​តាម​ច្រករបៀង​ទន្សាយ​អើត ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃខេត្តបន្ទាយមានជ័យ ដោយបានមន្ត្រី​យោធា​កង​ពលតូច​លេខ​៥១ ​លោក​លឹម យូ​វែង ជា​អ្នករត់​ការបើកផ្លូវ​​។​

កន្លែងស្តុកហ្គាសដែលស្ថិតនៅក្នុង​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃជាក់ស្តែងគឺជា​ដី​កម្មសិទ្ធិ ឯកជនប៉ុន្តែ​ស្ថិតក្រោម​ការគ្រប់គ្រង​ការពារ​របស់​នគរបាល​ព្រំដែន​លេខ​៨១៥ និងផ្នែក​សឹក​រង​យោធា​ស្រុក​ម៉ាឡៃ នៅ​ច្រករបៀង​ទន្សាយ​អើត​។ ពួកគេ​បាន​សង់​ស្ពានឈើ​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​មួយសម្រាប់​រត់ពន្ធ​ហ្គាស និង​ទំនិញ​ខ្លះទៀត សម្រាប់​នាំចូល​។ ស្ពានឈើ​នេះយូរៗ​ម្ដង មាន​លួច​នាំ​ឈើ​ចេញ ព្រមទាំង​លំហូរ​ពលករ​ខ្មែរចេញទៅ​ធ្វើការ​នៅ​ថៃ​។​ ចំនែកផ្លូវ​ចូល​ច្រក​នេះត្រូវគេ​បិទទ្វារ​ស័ង្កសី ​នៅ​ខាងក្នុង ដោយសារ​មាន​ឃ្លាំង​ស្តុក​ហ្គាស​ដ៏​ធំ​នោះហើយ​មាន​សមត្ថកិច្ច​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ ឈរជើង​នៅ​ទីនោះ ដើម្បី​ការពារ​ភាព​លាក់បាំង​ការរកស៊ី​ល្មើសច្បាប់ ក្នុង​រូបភាព​ថាជាការ​ការពារ​សន្តិសុខ​ព្រំដែន​។​
​    ​
​ អ្នកដឹងរឿងហ្គាសរត់ពន្ធម្នាក់សុំ​មិនបង្ហាញឈ្មោះ បានស្រង់​សំដី​របស់លោក​លឹម យូ​វែង យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ថា “ គាត់​ជា​អ្នក​រត់ការ​ទំនិញ​ឧស្ម័ន​រត់ពន្ធ​ខ្លះ បង់ពន្ធ​ខ្លះ នាំចូល​ពី​ថៃមក​កម្ពុជា តាម​ច្រករបៀង​ទន្សាយ​អើត ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​នោះតាំងពី​រដូវប្រាំង​មក ។ ហ្គាស​នោះ ត្រូវបាន​នាំចូល រាល់ថ្ងៃ​រាល់​យប់​”​។ ប្រភព បានបន្ទថាបន្ទាប់ពីស្តុក​ទុក​ក្នុង​ឃ្លាំង​នោះគេ​នឹង​យក​ឡាន​យី​ឌុប​ដឹក​ចេញ​បន្តដោយ បានលោក​លឹម យូ​វែង ជាអ្នករត់ការបើកផ្លូវក្នុង​នោះបាន​បង់លុយ​ផ្លូវ អោយ​មន្ត្រី​កម្លាំង​ជំនាញនិង​អត់​ជំនាញ​ជាប្រចាំ ទាំង​ទាហាន និង​ប៉ូលិស​។​​

​តាមសំដីរបស់អ្នកស្រី ចាន់ ណា​ផល្លាបានអោយដឹងថា “​ទំនិញ​ហ្គាស​របស់ខ្លួន ពិតជា​បាន​រត់ពន្ធ​ខ្លះ បង់ពន្ធ​ខ្លះចូល​តាម​ច្រករបៀង​មែន ប៉ុន្តែ​វាគ្រាន់តែជាការ​ចែករំលែក​គ្នា​រស់​តែប៉ុណ្ណោះ”​។

​គួរប​ញ្ជាក់ផងដែរថា ការធ្វើ​ស្ពានឆ្លងដែនដោយលួចលាក់បែបនេះ​ ​គឺជា​ទង្វើ​មួយ​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេសដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ព្រំដែន និង​សន្តិសុខ​ជាតិ ​៕

ដោយ៖ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya