ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវរបួសបែកក្បាលហូរឈាមស្រោចខ្លួន ខណៈដែលត្រូវក្រុម ជន សង្ស័យ មានគ្នា ២ នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ ១ គ្រឿង ធ្វើសកម្មភាពឆក់ យកកាបូប ពីស្រ្តីខាងលើនេះបានសម្រេចបណ្តាលឲ្យស្រ្តី នេះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២២ នឹង ២០ នាទីយប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង ចំណុចស្តុបបូកគោ សង្កាត់ បឹងកេងកងទី ៣ ខណ្ឌចំការមន ក្នុងនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ម្នាក់ដក ហូតបានម៉ូតូ ១គ្រឿង ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ខាងលើនេះមាន ឈ្មោះ យស់ រ៉ាណែត ភេទប្រុស អាយុ ២១ ឆ្នាំ ជាសិស្សវិទ្យាល័យ បឹងកេងកង ស្នាក់នៅផ្ទះលេខ ១៥ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ។ ចំណែកជន រងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណព្រោះដោយសារស្រ្តី ជាជនរងគ្រោះត្រូវរងរបួស ធ្ងន់ធ្ងរហើយរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រភពដដែលបាន្តថាមុន ពេលកើតហេតុស្រ្តីជនរងគ្រោះបានជិះម៉ូតូឌុបមួយគ្រឿងតាម បណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបបូកគោ ស្រាប់តែមានជនសង្ស័យចំនួន ២ នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ១ គ្រឿងម៉ាក និច ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BY 7617 មកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយពីស្រ្តី រងគ្រោះបានសម្រេច បណ្តាលឲ្យស្រ្តីជាម្ចាស់កាបូបធ្លាក់ពី លើម៉ូតូបោកក្បាលរងរបួសធ្ងន់ធ្ងរ ចំណែកក្រុមចោរ បានជិះម៉ូតូបំណងរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលកំពុងដើរល្បាតឃើញក៏បានដេញតាមចាប់ នឹងស្រែកតាមប្រព័ន្ធវិទ្យុទាក់ទងឲ្យបិតគ្រប់ច្រក ពេញរាជធានីភ្នំពេញ ដោយជន សង្ស័យម្នាក់ជិះធ្លាក់ពីម៉ូតូរត់ គេចខ្លួនបាត់ស្រមោស ចំណែកជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចម្រុះខណ្ឌចំការមន សហការជាមួយប៉ូលិស ខណ្ឌ ៧ មករា នឹង ប៉ូលិសខណ្ឌដូនពេញ បានព័ទ្ធចាប់ជនសង្ស័យបាននៅចំណុចផ្លូវលេខ ៨៤ កែងផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបាន ធ្វើសកម្មភាព ឆក់យកកាបូប ពីស្រ្តីខាងលើប្រាកដមែន ។ ដូច្នេះសមត្ថកិច្ចខណ្ឌដូនពេញបាន ប្រគល់ជនសង្ស័យនេះឲ្យសមត្ថកិច្ចនគរបាល ខណ្ឌចំការមន ដើម្បីយកមកធ្វើការ សាកសួររងចាំផ្តន្ទាទោសតាមផ្លូវច្បាប់៕
ទុយ បញ្ញា