ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈរូបគាត់ជិះម៉ូតូ ១ គ្រឿង ម៉ាកសេ ១២៥ ហើយ ត្រូវទាក់ដៃចង្កូតម៉ូតូ ខ្ទាតចូលក្រោយរថយន្តហ៊ីយ៉ានដាយ ត្រូវរថយន្តកិនរបួសជើងម្ខាង កាលពីវេលាម៉ោង ១៧ នឹង ២០ នាទីល្ងាច ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុច ជិតរង្វង់ទួលគោក ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះខាងលើនេះ បុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1AS 8889 ជិះធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ២៨៩ ក្នុងទិសដៅពី ត្បូងទៅជើង ដោយបានជិះស្របគ្នាជាមួយនឹងរថយន្តហ៊ីយ៉ានដាយ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ AT13.3.0461 ខណៈនោះបណ្តាលឲ្យបុរសជា ម្ចាស់ម៉ូតូ បានទាក់ដៃ ចង្កូតម៉ូតូជាមួយរថយន្ត បណ្តាលឲ្យដួលខ្ទាតម៉ូតូចូលក្រោយរថយន្ត ចំណែកអ្នកជិះម៉ូតូត្រូវរថយន្តកិនជើងម្ខាង រងរបួសធ្ងន់ធ្ងរ នឹងម៉ូតូត្រូវខូចខាតយ៉ាងដំណំ ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍នេះរថយន្តហ៊ីយ៉ានដាយ នឹងម៉ូតូសេ ១២៥ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៍វាស់វែងអូសយកទៅ រក្សា ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ គ្រោះថ្នាក់នេះបង្កឡើងដោយសាររថយន្តហ៊ីយ៉ានដាយបើកបរពីក្រោយ ម៉ូតូលឿន បណ្តាលឲ្យអ្នកបើកបរម៉ូតូភ័យពេកទាញចង្កូតទាក់ដៃចង្កូតដួលប្រាវតែម្តងទៅ៕
ដោយ៖ ទុយ បញ្ញា