ភ្នំពេញ៖ បុរសម្នាក់ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័មនៅលើកំណាត់ផ្លូវលេខ ២៧១ ទល់មុខមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្នុង ខណៈដែលបុរសរូបគេដើរឆ្លងផ្លូវ ហើយត្រូវរថយន្តកុងគឺន័ររបស់ក្រុមហ៊ុន សូរ ងួន ដែលកំពុងបើកបរលឿនបានជ្រុលបុកពេញទំហឹង នឹងបានកិនអូសជាច្រើន ម៉ែត្រ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១៨ នឹង ០០ នាទីល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ ។ ប្រភពដដែលបានឲ្យដឹងថាបុរស ដែលស្លាប់ក្នុងហេតុការណ៍នេះមានឈ្មោះ ទ្រី សុខុម ភេទប្រុសអាយុ ៣២ ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ មុនពេលកើតហេតុសាក្សីបានឲ្យដឹងបុរសរងគ្រោះបានដើរចេញពីមន្ទីរ ពេទ្យឆ្លងកាត់ផ្លូវ ២៧១ ដើម្បីបំណងដើរទៅម្ហូប នឹងបាយ យកទៅបរិភោគ ប៉ុន្តែជា អកុសលខណៈដើរមិនឆ្លង ផុតផ្លូវលេខ២៧១ផង ស្រាប់តែមានរថយន្តកុងគឺន័រ ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A 2000 របស់ក្រុមហ៊ុនសូរ ងួន ដែលកំពុងបើកបរ តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកបរក្នុង ល្បឿនលឿន បានជ្រុលទៅបុកបុរសរងគ្រោះបណ្តាលឲ្យដួលបោកក្បាល ហើយ រថយន្តបង្កហេតុ បានបន្តកិនបុរសរងគ្រោះអូសជាង ៥ ម៉ែត្រ បណ្តាលឲ្យខ្ទេចមុខ ដាច់ជើងគាបជាប់នឹងកង់រថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាង អាណោច អាធ័មនៅនឹងកន្លែងកើតេហតុភ្លាមៗតែម្តង ហើយក្រោយកើតហេតុអ្នកបើកបរ រថយន្តបង្កហេតុបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោសឈឺង ។
បន្ទាប់ពីកើតហេតុសាកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យក្រុម គ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តកុងគឺន័ររបស់ក្រុមហ៊ុន សូរ ងួន ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់ដ៏ រន្ធត់នៅចំពោះមុខមហាជនរាប់រយនាក់ខាងលើ ដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់នេះបង្កឡើងដោយ សាររថយន្តកុងគឺន័របើកបរក្នុងល្បឿនលឿនពេក ទើបបណ្តាលឲ្យ ចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកមនុស្សទាំង កំរោលតែម្តងទៅ៕
ទុយ បញ្ញា