ភ្នំពេញ៖ បុរស ២នាក់ស្រវឹងស្រាជិះម៉ូតូសង់កូរ៉េឌុបគ្នា ជ្រុលទៅបុកម៉ូតូសេ ១២៥ ដែលកំពុងជិះម្នាក់ឯង យ៉ាង ពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង ២ គ្រឿងដួលគរ គ្នា ចំណែកម្ចាស់ម៉ូតូសងកូរ៉េរងរបួសធ្ងន់ធ្ងរ នឹងម្ចាស់ម៉ូតូសេ ១២៥ រងរបួសជិះម៉ូតូ គេច ខ្លួនបាត់ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ២៤ នឹង ២០ នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ទល់មុខព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ខាងលើនេះគេបាន ឃើញបុរស ២ នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងពេក ហើយជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិស ដៅពីជើងទៅត្បូង ដោយបានជិះយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បាន ជ្រុល្បឿនទៅបុកម៉ូតូសេ ១២៥ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង ២ គ្រឿងដួលប្រាវទៅនឹង ថ្នល់នឹងបុរស ២ នាក់ដែលជិះម៉ូតូសង់កូរ៉េត្រូវរងរបួសធ្ងន់ធ្ងរ ហើយត្រូវរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ នឹងម្ចាស់ម៉ូតូសេ ១២៥ រងរបួសស្រាល ក្រោយកើតហេតុបានលើម៉ូតូរបស់ខ្លួនជិះរត់គេច ខ្លួនបាត់ ស្រមោសដោយមិនបានឈប់នៅដោះស្រាយឡើយ ។
នគរបាលមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់បានឲ្យដឹងថា អ្នករងរបួសត្រូវរថយន្តសាមុយ មកដឹកយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសង់កូរ៉េត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំ ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួល យកទៅវិញព្រោះដោយសារក្រោយកើតហេតុភាគីម្ខាងទៀតបាន ជិះរត់គេចខ្លួន បាត់ស្រមោសភ្លាមៗ ។ អ្នករងរបួសទាំង ២ នាក់ សមត្ថកិច្ចនៅទាន់ស្គាល់ អត្ត សញ្ញាណរបស់ពួក គេនោះទេ ប៉ុន្តែគ្រោះថ្នាក់នេះបង្កឡើងដោយសារអ្នករងរបួស ទាំង ២ នាក់ ស្រវឹងស្រាជោគខ្លួនតែម្តង៕
ទុយ បញ្ញា