ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុម​ចោរ​ប្លន់​២នាក់​កាន់​កាំភ្លើង AK ស្វាយ​បត់វាយ​ប្លន់យក​ម៉ូតូស្តុបពីស៊េរី ២០១៣

ក្រុម​ចោរ​ប្លន់​២នាក់​កាន់​កាំភ្លើង AK ស្វាយ​បត់វាយ​ប្លន់យក​ម៉ូតូស្តុបពីស៊េរី ២០១៣

ភ្នំពេញ​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ មានគ្នា ២ នាក់បានកាន់កាំភ្លើង AK ស្វាយបត់ ១ដើម វាយបុរសម្នាក់ ឲ្យរង​របួសធ្ងន់ធ្ងរ ហើយប្លន់យកម៉ូតូស្តុបពី ស៊េរី ២០១៣ មួយគ្រឿង នឹង ទ្រព្យសម្បត្តិមួយចំនួនធំ រួចពួកគេបានជិះ ម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ស្រមោសភ្លាមៗ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ២៤ នឹង ១០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅ ចំណុច មុខផ្ទះលេខ ៣៨ ផ្លូវលេខ ៦៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់វាយឲ្យរងរបួសខាងលើនេះ មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ប៉ុន្តែជនរងគ្រោះបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា​មុន ពេលកើតហេតុរូបគេបានជិះម៉ូតូស្តុបពី ១ គ្រឿង ស៊េរី ២០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BK 9003 ឌុបមិត្តភ័ក្រម្នាក់ នឹងមិត្តភ័ក្រម្នាក់ទៀតជាម៉ូតូ STR ចេញពីផឹក ស៊ីនៅហាងមួយកន្លែង ហើយធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៦៣ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ មិត្តភ័ក្ររបស់ខ្លួន ម្នាក់បានជិះម៉ូតូ STR ចូលទៅក្នុងផ្ទះបាត់អស់ ចំណែករូបគេបានជិះម៉ូតូបក ក្រោយ ក្នុងបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេចមុខ ក្រោយចោរប្លន់ ប្រដាប់ អាវុធ២ នាក់ ស្លៀកពាក់ឯកសណ្ឋារជាទាហាន កាន់កាំភ្លើង AK ស្វាយបត់មួយគ្រឿង មកភ្ជង់ ចំចង្កេះរបស់គេ ហើយគំរាម​ឲ្យជនរងគ្រោះប្រគល់ម៉ូតូ ប៉ុន្តែដោយសារតែ ជនរង គ្រោះមិនព្រមឲ្យ ក៏ក្រុមចោរប្លន់ ២ នាក់នោះ ម្នាក់កាន់​កាំភ្លើងភ្ជង់នឹងម្នាក់ ទៀត វាយ ទៅលើជនរងគ្រោះយ៉ាងដំណំ​បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចពួកគេ បាន ដណ្តើម យក ម៉ូតូស្តុបពី ស៊េរី ២០១៣ អស់មួយគ្រឿង នឹង ប្លន់យកទូរស័ព្ទដៃស៊េរីទំនើប ២ គ្រឿង រួមជាមួយ នឹង ខ្សែក មាសចំនួន ១ ខ្សែ​ទម្ងន់ ៥ជី  នឹងកាបូបលុយ ដែលមានប្រាក់មួយ ចំនួន ហើយពួកគេបានជិះម៉ូតូគេច ខ្លួនទៅបាត់​ដោយមិនបានបាញ់កាំភ្លើងនោះទេ។

គួរបញ្ជាក់ថាក្នុងករណីប្លន់ប្រដាប់អាវុធខាងលើនេះ មានប្រជាពលរដ្ឋជាច្រើនដែល រស់នៅជិតចំណុច កើ​តហេតុបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ប៉ុន្តែពួកគាត់មិន ហ៊ានចូលទៅជួយជនរងគ្រោះដោយសារក្រុមចោរ ប្លន់​មានកាំភ្លើង AKស្វាយបត់ មួយដើម គឺទាល់តែក្រុមចោរប្លន់វាយបុរសរងគ្រោះឲ្យរបួស ប្លន់បានសម្រេចជិះម៉ូតូ គេចបាត់ ទើបប្រជាពលរដ្ឋស្រែកឆោមឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមក អន្តរាគមន៍ដល់កន្លែងកើតហេតុ បានត្រឹមដឹកយកជនរងគ្រោះយកទៅកាន់ទី ស្នាក់ ការនគរបាលប៉ុស្តិ៍ជ័យជំនះ ដើម្បីទទួលពាក្យបណ្តឹង នឹងធ្វើ​ការ​សាកសួរ ដើម្បីរងចាំ ស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya