ភ្នំពេញ ៖ តាមរយៈមូលនិធិតាហោ និងក្រុមគ្រួសារដែលកេណ្ឌប្រមូលសប្បុរស ជនក្រៅនិងក្នុងប្រទេសរួមទាំងក្រុម គ្រួសារលោក លឹម គានហោ ទ្រទ្រង់ មន្ទីរពេទ្យស្រុកពញាឮ ការពិនិត្យព្យាបាលលើវិស័យ សុខាភិបាល សុខុមាលភាពរបស់ប្រជា ពលរដ្ឋនៅមន្ទីរ ពេទ្យខាងលើនេះ យ៉ាង ហោចណាស់ក៏មានប្រជាពលរដ្ឋទៅ ពិនិត្យព្យាបាលជាង២០០នាក់និងមាន ស្ដ្រីសម្រាលកូនបានជោគជ័យ ព្រមទាំង មានរថយន្ដសង្គ្រោះបន្ទាន់២គ្រឿងសម្រាប់ ដឹកអ្នកជំងឺធ្ងន់ធ្ងរពីមន្ទីរពេទ្យស្រុកមក កាន់រាជធានី ។ នេះបើតាមការបញ្ជាក់ ឱ្យដឹងពីក្រុមគ្រូពេទ្យដែលកំពុងមមាញឹក យកចិត្ដទុកដាក់ពិនិត្យព្យាបាលអ្នកជំងឺ ។ក្រុមគ្រូពេទ្យបានឱ្យដឹងថា នៅព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ លោក លឹម គានហោ ដែលជាអ្នកបង្កើតមូលនិធិ តាហោ ទ្រទ្រង់លើវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋស្រុកពញាឮ ក៏បាន អញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលលោកអះអាងថា មូល និធិតាហោ នៅតែបន្ដផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យនេះ ហើយមិនយកកម្រៃសេវាលើ ការពិនិត្យជាក់ស្ដែង ដើម្បីគិតគូរទៅលើ សុខភាពរបស់ប្រជាពលរដ្ឋ ។ក្រុមគ្រូពេទ្យបន្ដថា លោក លឹម គានហោ និងក្រុមគ្រួសារបានផ្ដល់កម្លាំង ចិត្ដដល់ក្រុមគ្រូពេទ្យ ខណៈដែលលះបង់ កម្លាំងកាយចិត្ដ ចំណេះដឹងមកចូលរួម ជួយសង្គមតាមរយៈការពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋក្នុងស្រុកពញាឮ ។
គួររំលឹកថា ទន្ទឹមនឹងប្រជាពលរដ្ឋ មានចំនួនដ៏ច្រើនចូលមកពិនិត្យព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យស្រុកពញាឮ តាមរយៈការផ្គត់ផ្គង់ដោយមូលនិធិតាហោ និងក្រុមគ្រួសារនោះ នៅស្រុកពញាឮទាំងមូល បើតាមការឱ្យដឹងពីមន្ដ្រីបក្សស្រុកនិយាយថា ក្បួនហែស្វែងរកសំឡេងគាំទ្ររបស់គណបក្ស ប្រជាជនកម្ពុជានៅស្រុកពញាឮ នៅតែមានទ្រង់ទ្រាយធំដែលហែក្បួនតាមផ្លូវ គោក ផ្លូវទឹក និងសមាជិក សមាជិកា បក្សមួយចំនួនទៀត ស្របពេលដែលរដូវ ដកស្ទូងរបស់ប្រជាពលរដ្ឋ ពួកគេក៏បាន ចូលរួមជួយដកស្ទូងប្រជាពលរដ្ឋបង្ហាញ ពីការជួយរំលែកទុក្ខលំបាករវាងពលរដ្ឋ នឹងពលរដ្ឋ ពិសេសគណបក្សប្រជាជនមកលើប្រជាពលរដ្ឋ ៕
ដោយ៖ សហការី


