ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » សាលា​កម្ពុជា​-អូស្រា្តលី ផ្តល់រង្វាន់ ដល់សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ២០១២-២០១៣

សាលា​កម្ពុជា​-អូស្រា្តលី ផ្តល់រង្វាន់ ដល់សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ២០១២-២០១៣

ភ្នំពេញ៖ សាលាកម្ពុជា អូស្រ្តាលី ត្រូវបាន​ក្រសួងអប់រំ យុវជន​និងកីឡាទទួលស្គាល់ថា ​ជាសា​លា​ជំនាញ ផ្នែកអប់រំ បណ្តុះបណ្តាល ភាសាអង់គ្លេស និង​ចំណេះទូទៅដល់សិស្ស កម្រិត​បឋម និង មធ្យម នោះ  នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បានផ្តល់ រង្វាន់ដល់​សិស្ស​ពូកែប្រចាំឆ្នាំ នៃថ្នាក់បឋមសិក្សាចំណេះទូទៅ និង ថ្នាក់ភាសាអង់គ្លេស ចាប់ពីមត្តេយ្យ​សិក្សារហូតដល់កំរិត៨ និងការប្រកាសការឈប់សម្រាកវ៉ាកងធំ ប្រចាំ ឆ្នាំសិក្សា ២០១២-២០១៣ ក្រោមវត្តមានលោក ប៉ក់ វ៉ាន់ រដ្ឋលេខធិការក្រសួងអប់រំយុវជន និងកីឡា។

នាយកសាលាកម្ពុជា-អូស្ត្រាលី លោក ផាន់ សិទ្ធី បានលើកឡើងក្នុងពិធីនោះថា សាលា​កម្ពុជា​-អូស្រា្តលី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ មានបង្រៀនភាសាអង់គ្លេស និង ចំណេះ​ទូទៅចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់ទី៦។ ចក្ខុវិស័យរបស់សាលានេះ គឺ កសាង សង្គមមួយ ដែលមានសុខសន្តិភាព ទទួលបានការសិក្សាអប់រំ ប្រកបដោយគុណភាព សមត្ថភាព វិន័យ និងសីលធម៌ ។

លោក ផាន់ សិទ្ធីបន្តថា បេសកកម្មរបស់សាលាគឺផ្តល់ការអប់រំ ដល់កុលបុត្រខ្មែរ នូវ សីលធម៌ វប្បធម៌ និង ប្រពៃណី និងសមត្ថភាពខ្ពស់ សម្រាប់ចូលរួមកសាង និងអភិវឌ្ឍ ជាតិ ជាអារ្យ​ប្រ​ទេសដោយឈរលើគោលការណ៍ នៃការអប់រំប្រកបដោយគុណភាព និងសមត្ថភាព។​ជាមួយ​គ្នានោះ លោកនាយកសាលាបានបង្ហាញថា ក្នុងរយៈពេល ៥ឆ្នាំនៃបេសកកម្មរបស់ខ្លួន សាលា​កម្ពុជា-អូស្រ្តាលី បានធ្វើឲ្យសម្រេចនូវសមិទ្ធិផល ដ៏ធំធេងលើវិស័យអប់រំ ពោលគឺបានផ្តល់​ការសិក្សាអប់រំដល់ក្នួយៗ ចាប់ពីអាយុ ៤ឆ្នាំឲ្យចេះអាន ចេះសរសេរ និងចេះនិយាយភាសា អង់គ្លេសដ៏សមរម្យ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ក់ វ៉ាន់ ដែលបានការអញ្ជើញចូល​រួម​ក្នុងពិធីនោះដែរ បានធ្វើការផ្តែផ្តាំដល់សិស្សានុសិស្ស នៃសាលាកម្ពុជា- អូស្ត្រាលី ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ពីព្រោះថា ពួកក្នួយៗទាំង​អស់ជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសារសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យកាន់តែមានការរីកចំរើននាពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ថា នៅឆ្នាំសិក្សា២០១៣-២០១៤នេះ សាលាកម្ពុជាអូស្រា្តលី បានធ្វើការ អភិវឌ្ឍ ខ្លួនឲ្យទៅជាមធ្យមសិក្សា ឬទៅជាវិទ្យាល័យ ពោលគឺមានទទួលសិស្ស ចាប់ពីថ្នាក់ទី៧ ដល់​ថ្នាក់​ទី១២ ក្រោមកិច្ចសហការជាមួយ សាលាបញ្ញាសាស្រ្ត អន្តរជាតិ។​ ទន្ទឹមនោះសាលាកម្ពុជា-អូស្រ្តាលីនឹងធ្វើការអភិវឌ្ឍប្រែក្លាយទៅជា វិទ្យាស្ថាន ដែលអាច​ទទួល​សិស្ស ចូលរៀនដល់​ថ្នាក់​ឧត្តមសិក្សា នៅឆ្នាំ២០១៥ ខាងមុខនេះផងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya