ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » លោក​ ​ផែន​ ​គឹម​​ស្រូ​យ​​បើក​ដៃ​​ឲ្យ​​ឈ្មួញ​​នេ​សាទ​​ខុស​ច្បាប់​​នៅ​​តំបន់​​អភិ​រក្ស​​ត្រី​​ពង​​​

លោក​ ​ផែន​ ​គឹម​​ស្រូ​យ​​បើក​ដៃ​​ឲ្យ​​ឈ្មួញ​​នេ​សាទ​​ខុស​ច្បាប់​​នៅ​​តំបន់​​អភិ​រក្ស​​ត្រី​​ពង​​​

​ក្រចេះ​៖ អ្នកនេសាទ​នៅ​តំបន់​អភិរក្ស​មេ​ពូជ​ត្រី និង​សត្វ​ផ្សោត​នៅ​ស្រុក​សំបូរ​កំពុងតែ​នេសាទ​ត្រី​យ៉ាង​អានាធិបតេយ្យ​នៅ​រដូវ​ត្រី​ពង​កូន​។ បើតាម​ប្រភពព័ត៌មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ​បាន​រៀបរាប់​និង​ត្អូញត្អែរ​ប្រាប់​កាសែត​អរិយធម៌​ថា តាំងពី​យូរ​ឆ្នាំ​មកហើយ​គេ​ពុំដែល​ឃើញ​អ្នកនេសាទ​ត្រី​កើនឡើង​យ៉ាង​ដូច្នោះ​ទេ ពី​ព្រោះ​​ទឹកដី​នៃ​ស្រុក​សំបូរ​យើង​នេះ​គឺ​សុទ្ធតែជា​តំបន់​អភិរក្ស​មេ​ពូជ​ត្រី​ពង​កូន​គ្រប់​ប្រភេទ ហើយក៏​គ្មាន​អ្នកនេសាទ​ណា​ម្នាក់​ហ៊ាន​ប្រើប្រាស់​ឧបករណ៍​ធំ​ខុសច្បាប់​ដែរ​។ ជាពិសេស​ការធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ធំ​ខុសច្បាប់​ដែរ​។​ជាក់ស្តែង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​ទូក​នេសាទ​ធ្វើការ​បណ្តែត​មង​យ៉ាង​អានាធិបតេយ្យ ចាប់តាំងពី​ភូមិ​ថ្ម​គ្រែ រហូត​ទៅដល់​កោះ​ខ្ញែ​ជិត​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង​។ ប្រជាពលរដ្ឋ​ភាគ​ច្រើ​បាន​និយាយ​រិះគន់​ចំៗ​ថា​តាំងពី​មាន​លោក​ផែន​គឹម​ស្រូ​យ​​ជា​មេ​ឆ្មាំ​អភិរក្ស​ត្រី​ផ្សោត​និង​មេ​ពូជ​ត្រី​គ្រប់​ប្រភេទ​នៃ​ស្រុក​សំបូរ​មក គេ​ឃើញ​អ្នក​នេសាទ​​អានាធិបតេយ្យ​ចេះតែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​គេ​ពុំ​ឃើញ​លោក​ផែន គឹម​ស្រូ​យ ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ​។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​លោក​ផែន​គឹម​ស្រូ​យ​ចាប់តាំងពី​បានទទួល​ទូក​កាណូត​ម៉ា​ស៊ី​និង​ឧ​បក​ណ៍​​ផ្សេងៗ​ទៀត​ពី​មេ​ឆ្មាំ​ខេត្ត​​គឺ​​លោក​​នុត គឹម​សាន​​និង​លោក​សៀង​គិ​ន ដើម្បី​គ្រប់គ្រង​និង​ការពារ​អភិរក្ស​តំបន់​ត្រី​ផ្សោត​នឹង​អភិរក្ស​មេ​ពូជ​ត្រី លោក​ផែន គឹម​ស្រូ​យ បែរជាយក​ទូក​ម៉ាស៊ីន​ទាំងនោះ​ទៅប្រើ​ជា​មុខរបរ​សំរាប់​ដើរ​រាប់​ក្បាលទូក​រាប់រយ​ទូក​យកលុយ​ពី​អ្នកនេសាទ​ខុសច្បាប់​ទៅវិញ​។

តើ​សព្វថ្ងៃនេះ លោក​សៀង គិ​ន នាយ ខ​ណ្ខ័​រដ្ឋបាល​ជលផល​ខេត្ត​តើ​លោក​បាន​ជ្រាប​ទេ​? ជុំវិញ​បញ្ហា​រិះគន់​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​កាសែត​អរិយធម៌​បាន​ទូរស័ព្ទ​ទៅ​លោក​ផែន គឹម​ស្រួយ ដើម្បី​សុំ​ការបំភ្លឺ​ដែរ តែ​ទូរស័ព្ទ​របស់លោក​នៅក្រៅ​តំបន់​សេវា​រហូត​៕ ដោយ​៖ ឌឹ​ម​    ​សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya