គេនិយាយថា សព្វថ្ងៃនេះលោកលឹម ងួនគ្រុយ អនុប្រធានមន្ទីរបសុពេទ្យខេត្តកណ្តាល កំពុងត្រូវប៉ាន់នំាជ្រូក ក្រហមមានជំងឺពីប្រទេសវៀតណាមមកលក់នៅក្នុងខេត្ត។ នេះគេថាដៃម្ខាងចាប់ដៃម្ខាងជួញខ្លួនឯងSic។
គេបន្តថា ផ្លូវជាតិលេខ២និងលេខ៣ គឺមានឈ្មួញធំឈ្មោះប៊ុត ចន្ថូ ផ្លូវជាតិលេខ១ មាន ឧកញ៉ាជឹម ប្រុស និង ផ្លូវជាតិលេខ21B មានឧកញ៉ាដ៏មានអំណាចម្នាក់ មានអាជ្ញាប័ណ្ណ រកស៊ីតែគាត់មិនធ្វើខ្លួនគាត់ទេ គឺលក់បន្តទៅ ឲ្យឈ្មួញដទៃទៀត ហើយឧកញ៉ានោះ កាងពីក្រោយ។ ទាំងអស់នេះព្រោះតែមានការសហការពីលោកអនុ ប្រធានមន្ទីរ បសុពេទ្យឈ្មោះលឹម ងួនគ្រុយ គឺលោកម្នាក់នេះយកតួនាទីទៅរកស៊ីផងនិង កាងឲ្យ ឈ្មួញផងដែរ។ ដូច្នេះហើយទើបក្រុមឈ្មួញរកស៊ីរបរនំាជ្រូកក្រហមមានជំងឺពីប្រទេស វៀតណាម ចូលមកកម្ពុជានំាគ្នានិយាយថា «លោកលឹម ងួនគ្រុយ កំពុងត្រូវប៉ាន់»។
ជ្រូកក្រហមទាំងនោះ ភាគច្រើនចូលតាមផ្លូវច្រករបៀងតូចៗ ដោយមានការឃុបឃិតជា មួយមន្រ្តីជំនាញពាក់ ព័ន្ធ។ បើតាមប្រភពបានឲ្យដឹងថា ក្នុងច្រកទ្វារមួយគេអនុញ្ញាតឲ្យ នំាជ្រូកចូលបានតែ២៥០ក្បាលប៉ុណ្ណោះក្នុង មួយថ្ងៃ។ ប៉ុន្តែសព្វថ្ងៃនេះអ្នករកស៊ីនំាជ្រូក ចូលទាំងនោះ នំាចូលទាំងយប់ទាំងថ្ងៃ មិនក្រោមពី១ម៉ឺនក្បាលនោះ ទេ។ គេបន្តថា «ក្រុមឧកញ៉ាដែលមានអាជ្ញាប័ណ្ណទាំងនោះ មិនបានគោរពតាមអាជ្ញាប័ណ្ណទេ គឺគេនំា ចូលជ្រូក ក្រហមមានជំងឺចូលតាមអំពើចិត្ត»។ មិនតែប៉ុណ្ណោះថែមទាំងលក់អាជ្ញាប័ណ្ណ នោះ ឲ្យឈ្មួញដទៃថែមទៀតផង។
គេបន្តថា «សព្វថ្ងៃនេះឈ្មួញសំរុកនំាជ្រូកក្រហមចូលតាមច្រករបៀង ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ» ហើយអ្នកដែលត្រូវប៉ាន់ជាងគេ គឺលោកលឹម ងួនគ្រុយ ព្រោះគាត់មានអំណាចចាប់និងអំណាចជួញ។ ប្រភពបាន បន្តថា «ជ្រូកក្រហមមានជំងឺ ទាំងនោះ គឺឈ្មួញវៀតណាមប្រុងយកទៅលក់នៅប្រទេសចិន តែប្រទេសនោះគេមិន ឲ្យចូល ទើបឈ្មួញបង្វែរទិសដៅនំាចូលប្រទេសកម្ពុជាវិញ»។ ជ្រូកទាំងនោះមួយចំនួនត្រូវសមត្ថកិច្ចវៀត ណាម ចាប់យកទៅដុតចោល តែត្រូវជ្រូក ខ្លះធ្លាយបារ៉ាស់ចូលមកកម្ពុជាបាន ព្រោះមានឈ្មួញនំាចូលនៅស្រុកខ្មែរ ចាំទទួលទិញ ក្នុងតម្លៃថោកៗ ទោះបីមានជំងឺក៏មិនខ្វល់ដែរ។
ករណីនេះ សូមខាងក្រសួងកសិកម្មពិនិត្យមើលឲ្យបានល្អិតល្អន់ផង។ ការនំាជ្រូកក្រហម ចូលវាជារឿងខុស ច្បាប់មួយទៅហើយ រួចថែមទាំងនំាជ្រូកមានជំងឺចូលទៀតកាន់ តែយ៉ាប់មែនទែនហើយ។ គេបន្តថា ជ្រូកមានជំងឺទាំងនោះ គ្មានឃើញពេទ្យសត្វខេត្តចុះ ទៅត្រួតពិនិត្យទេ គឺឃើញតែចុះទៅរាប់ក្បាលជ្រូកយកលុយប៉ុណ្ណោះ។ ជា ពិសេសគេ និយាយថា លោកលឹម ងួនគ្រុយ កំពុងយកតួនាទីរបស់ខ្លួនទៅរកស៊ីនិងកាង ទំនិញ ជ្រូកទាំងនោះ ឲ្យឈ្មួញពេញទូទាំងខេត្ត។
គេបន្តថា មន្រ្តីបសុពេទ្យខេត្តកណ្តាលពុកផុយដល់ឆ្អឹងហើយ សូមខាងក្រសួងកសិកម្ម ចុះទៅពិនិត្យមើល អាជ្ញាប័ណ្ណរបស់ឈ្មួញទាំងនោះផង ព្រោះពួកគេនាំជ្រូកក្រហម ចូលទាំងយប់ ទាំងថ្ងៃមិនក្រោមពី១ម៉ឺនក្បាល នោះទេ។
នេះមិនទាន់គិតពីឈ្មួញគ្មានអាជ្ញាប័ណ្ណរកស៊ីផង ក៏ចុះទៅរកស៊ីលោតឆត្រ ហើយមន្រ្តី ជំនាញពាក់ព័ន្ធ ក្នុងខេត្តបើកភ្លើងខៀវឲ្យ ដោយបិទភ្នែកម្ខាងបើកភ្នែកម្ខាងយកលុយ។ ការដែលនំាគ្នាឃុបឃិតឲ្យឈ្មួញនាំជ្រូក ក្រហមចូលតាមអំពើចិត្តយ៉ាងដូច្នេះហើយ ទើបនៅស្រុកខ្មែរយើងមានជំងឺប្លែកៗមិនដែលស្រាកស្រាន្តនោះឯង។
គេបន្តថា ជ្រូកក្រហមមានជំងឺទាំងនោះ ទិញក្នុងតម្លៃទាបបំផុត គឺប្រមាណតែ៣០%នៃ ជ្រូកល្អៗប៉ុណ្ណោះ។ ដូច្នេះហើយទើបធ្វើឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក មានការខាតបង់និង ធ្លាក់តម្លៃយ៉ាងគំហុក៕
ដោយ៖ នាគភ្លើង