ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ការស្នើសុំ​ចុះឈ្មោះ លោក សម រង្ស៊ី ជា​បេក្ខជន​តំណាងរាស្ត្រ​ត្រូវ​បរាជ័យ​

ការស្នើសុំ​ចុះឈ្មោះ លោក សម រង្ស៊ី ជា​បេក្ខជន​តំណាងរាស្ត្រ​ត្រូវ​បរាជ័យ​

* ក្រឡា​អុក​មួយ​ដែល​សមរ​ង្ស៉ី​ត្រូ​រ​ដើរ គឺ​ពឹង​លើស​ម្តេច​តេ​ជោ​សែន​

ភ្នំពេញ៖ ​លោក សម រង្ស៊ី​មេបក្ស​ប្រឆាំង​ដែល​ទើប​ចូល​ស្រុក​វិញ មិនទាន់បាន​មួយ​សប្តាហ៍​នេះ​មិនអាច​ចុះឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​តាម​ការស្នើសុំ​បានទេ​។​ដោយសារតែ​បញ្ហា​ផ្លូវច្បាប់ ពោលគឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣​នេះ ត្រូវ​បានគ​.​ជ​.​ប​ផ្តល់​សុពលភាព​រួចហើយ​កាលពី​ថ្ងៃទី ៣១​ធ្នូ ឆ្នាំ ២០១២ ។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​អះអាង​នៅ​ល្ងាច ថ្ងៃ​ចន្ទ​ទី​២២ ថា​ខ្លួន​មិនអាច​ចុះឈ្មោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ចូលក្នុង​បញ្ជី​ជា​បេក្ខ​ភាព​​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៥​ថ្ងៃទី​២៨ កក្កដា ខាងមុខនេះ​បានទេ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ អស់​រយៈពេល​ពេញ​មួយថ្ងៃ គ​.​ជ​.​ប​.​ដែល​ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បានប្រកាសថា គ​.​ជ​.​ប​.​មិនអាច​ដាក់ឈ្មោះ​លោក សមរង្ស៊ី​ចូលក្នុង​បញ្ជី​ជា​បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល បាន​នោះទេ​។​គ​.​ជ​.​ប​.​បាន​លើក​ហេតុផល​ថា លោក សម រង្ស៊ី​មិនបាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​​តាម​នីតិវិធី​ច្បាប់​។ នីតិវិធី​ច្បាប់​ដែល​គ​.​ជ​.​ប​. សំអាង​លើ​មាត្រា​ទី​៤៩​ថ្មី​នៃ​ច្បាប់​ស្តី​ពី​​ការបោះឆ្នោត​នោះ និយាយថា លោក សមរង្ស៊ី មិនមាន​សិទ្ធិ​បោះឆ្នោត​បាន​នោះទេ ព្រោះ​គ​.​ជ​.​ប​.​បាន​បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដោយ​ផ្តល់​សុពលភាព កាលពី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១២ រួចទៅហើយ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២១​ខែកក្កដា បាន​សរសេរ​លិខិត​ជូន​លោក អ៊ឹម សួស្តី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ស្នើសុំ​ឲ្យ​គ​.​ជ​.​ប​.​បញ្ចូល​ឈ្មោះ​លោក ទៅក្នុង​បញ្ជី​អ្នកបោះឆ្នោត​និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​តំណាងរាស្ត្រ មណ្ឌល​ខេត្តកណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ទាក់ទិន​នឹង​ការសម្រេច​បដិសេធ​រប​ស់គ​.​ជ​.​ប​. នេះ លោក សុន ឆ័យ​មន្ត្រីជាន់ខ្ពស់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា​សេចក្តីសម្រេច​នេះ មិន​សម​ហេតុផល ព្រោះ​លោក សម រង្ស៊ី​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស តាម​ហេតុផល​សម្រុះសម្រួល​នយោបាយ​ដូច្នេះ​គ​.​ជ​.​ប​. ត្រូវ​ផ្តល់​សិទ្ធិ​ចូលរួម​នយោបាយ​ឱ្យ​លោក សមរង្ស៊ី​វិញ ព្រោះ​ការកាត់ទោស​កាលពីពេល​កន្លងទៅ ជា​បញ្ហានយោបាយ​នោះទេ​។

​តាម​នីតិវិធី​ច្បាប់​នៅ​កម្ពុជា​បច្ចុប្បន្ន លោក សម រង្ស៊ី​មិនអាច​មានឈ្មោះ​ជា​បេក្ខជន​នោះ​ទេ នេះ​បើតាម​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​អង្កេត​ការណ៍​បោះឆ្នោត ហៅ​កាត់​ថា និ​ហ្វិ​ច​។ លោក​បាន​លើកឡើងថា មានតែ​វិធី​សម្រុះសម្រួល​ផ្នែក​នយោបាយ​រវាង​រដ្ឋាភិបាល​ជាមួយ​គ​.​ជ​.​ប និង​គណបក្សប្រឆាំង តែប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា លោក ហង្ស ពុទ្ធា បាន​ចង់ឱ្យ​ការបោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥​នេះ មាន​វត្តមាន​លោក សមរង្ស៊ី ចូលរួម​ក្នុង​ឆាកនយោបាយ​ដោយ លោក លើក​ហេតុផល​ថា ដើម្បីឱ្យ​អ្នកចាញ់​ចាញ់​ដោយ​អស់ចិត្ត ហើយ​អ្នកឈ្នះ ឈ្នះ​ដោយ​សប្បាយចិត្ត​។​

​ករណី​រឿង​លោក សមរ​ង្ស៉ី ត្រូវបាន​អ្នកវិភាគ​លើកឡើងថា ក្រោយពី​គ​.​ជ​.​ប មិនអាច បញ្ចូល​​ឈ្មោះ សមរ​ង្ស៉ី​ទៅក្នុង​បញ្ជី​ា​អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល​បាន​នោះ រួចមក​លោក សមរ​ង្ស៉ី នៅ​មានតែ​ក្រឡា​អុក​មួយ​ជើង​ទៀត​ប៉ុណ្ណោះ​សំរាប់​ដើរ​បាន​នោះ គឺមាន តែ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ពោលគឺ​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បីឱ្យ​សម្តេច ជួយ​សម្របសម្រួល​តាម​ផ្លូវ​នយោបាយ​វិញ ទើប​ធ្វើឱ្យ​លោក សមរ​ង្ស៉ី អាច​ឈរឈ្មោះ​ជា អ្នកតំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តកណ្តាល​បាន​។ តែបើ​លោក សមរ​ង្ស៉ី មិន​ដើរ​តាម​ក្រឡា​អុក​នេះ​ទេ វា​គ្មាន​ច្រក​ណាមួយ​ដែល​អាចជួយ​សម រង្ស៊ី មានឈ្មោះ​ជា​អ្នកតំណាង រាស្ត្រ​សម្រាប់​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា នេះ​ទេ​៕ ដោយៈ ហង្ស ទេព​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya