ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បើក​ឡាន​កាមរី​បាឡែន​ដឹក​ស្រីស្នេហ៍​ចាប់ហ្រ្វាំង​ឡាន​វិលមួយជុំបោកផ្ទប់របងផ្ទះសំណាក់ខ្សាច់មាស បណ្តាលឲ្យស្រីស្លាប់ ប្រុសរត់គេចខ្លួនបាត់

បើក​ឡាន​កាមរី​បាឡែន​ដឹក​ស្រីស្នេហ៍​ចាប់ហ្រ្វាំង​ឡាន​វិលមួយជុំបោកផ្ទប់របងផ្ទះសំណាក់ខ្សាច់មាស បណ្តាលឲ្យស្រីស្លាប់ ប្រុសរត់គេចខ្លួនបាត់

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងរថយន្តនៅនឹង កន្លែងកើតហេតុ និង បុរសម្នាក់បានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេបានរួម ដំណើរជា មួយគ្នាក្នុងរថយន្ត ១ គ្រឿង ម៉ាកកាមរីបាឡែន ហើយជួបគ្រោះថ្នាក់ចរាចរណ៍នៅ ចំណុចមុខផ្ទះសំណាក់យីហោ ខ្សាច់មាស ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ ៦ ក្នុងសង្កាត់ព្រែកលាប ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង​១ នឹង ៤០ នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៣ ។          ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង ថា ជាជំហាន ដំបូងបើកតាមការរៀបរាប់របស់ប្រជាពលរដ្ឋនោះគឺនៅមុនពេលកើត ហេតុគេបានឃើញនារី​ដែលស្លាប់​បាត់​បង់​ជីវិតនេះបានរួមដំណើរក្នុងរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9157 បើកបរ ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ​៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើកបរក្នុង ល្បឿនលឿន ខណៈ​​បើក​មកដល់ចំណុចខាងលើមិនដឹងថាជារថយន្តបង្កគេចពីម៉ូតូ ឬក៏គេចអ្វីនោះទេ ស្រាប់តែរថយន្តនេះ​ចាប់ហ្រ្វាំងអូសវិលខ្លួនត្រឡប់១ជុំ ខ្ទាតបោក ផ្ទប់នឹងរបងផ្ទះសំណាក់ ខ្សាច់មាស យ៉ាងពេញទំហឹង បណ្តាល​ឲ្យនារីរួមដំណើរក្នុង រថយន្តគាបក្បាលនឹងខ្លួនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែក​បុរស​ជាអ្នកបើកបរថយន្តបង្កហេតុនេះមិនមានរងរបួសធ្ងន់ធ្ងរទេ ដោយបានពោង ការពារសុវត្ថិភាពផ្ទុះឡើង​ការពារ រូបគេ ប៉ុន្តែក្រោយកើតហេតុបុរសរូបនេះ បានជិះ ម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ ហើយក្នុង​ហេតុការណ៍ ដ៏រន្ធត់នេះរថយន្តបង្កហេតុត្រូវខូតខាតស្ទើរទាំងស្រុងគាប់ជាប់នឹងរបងផ្ទះសំណាក់ ។​

សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនារី ដែលស្លាប់ក្នុងហេតុការណ៍នេះទេ ដោយរង់ចាំទំនាក់ទំនង ទៅក្រុមគ្រួសារសិន ហើយចំណែករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សង្កាត់ព្រែកលាប និងនគរបាល ចរាចរខណ្ឌឬស្សីកែវ សហការគ្នាជាមួយនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមក អន្តរាគមន៍ធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ ចំណែក សាកសពត្រូវបានសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសាររបស់គេ ឲ្យមកទទួលយកធ្វើបុណ្យតាមប្រពៃណី ។ គ្រោះថ្នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយសារអ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿនពេក ហើយទំនង ដល់ចំណុចផ្លូវបត់ចាប់ ហ្រ្វាំងបង្ខំក៏បណ្តាលឲ្យរេចង្កូតវិលខ្លួនត្រឡប់បោកផ្ទប់ នឹង របងផ្ទះសំណាក់យ៉ាងពេញទំហឹងតែម្តងទៅ។

ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចនិងប្រជាពលរដ្ឋបានសន្និដ្ឋានថា គឺទំនងជាអ្នកទាំងពីរ បានរួមដំណើរ ជាមួយគ្នាចេញពីភ្នំពេញបំណងមកចូលផ្ទះសំណាក់យីហោ ខ្សាច់មាស​ ប៉ុន្តែដោយសារបើករថយន្តលឿន ហួសផ្ទះសំណាក់ក៏ចាប់ហ្រ្វាំងបង្ខំ ទើបបណ្តាល ឲ្យរថយន្តវិលត្រឡប់ដូចរឿងហុងកុងបោកផ្ទប់ទៅនឹងរបងផ្ទះ សំណាក់ស្លាប់ម្នាក់ និងម្នាក់រត់គេចខ្លួន ដោយពួកគេមិនបានចូលសប្បាយក្នុងផ្ទះសំណាក់នោះទេ ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya