ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» កីឡាជាតិ, កីឡាអន្តរជាតិ » ជើងហោះហើរ MH370 ទទួល​ការរិះគន់​ភ្លាមៗ​

ជើងហោះហើរ MH370 ទទួល​ការរិះគន់​ភ្លាមៗ​

ទិន្នន័យ​ពី​ផ្នែក​ទំនាក់ទំនង រវាង​ផ្កាយរណប និង ជើងហោះហើរ ម៉ាឡេស៊ី MH370 ដែល​កំពុង​បាត់​ខ្លួន បានចេញ​មកហើយ កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែឧសភា នេះ ដោយមាន រយៈពេល​២​ខែ បន្ទាប់ពី​យន្តហោះ​បាត់​ដំណឹង និង​ក្រោយពី​មានការ​ទាមទារ​ពី សាច់ញាតិ​ជនរងគ្រោះ ឲ្យ​ក្រុមហ៊ុន បង្ហាញ​ទិន្នន័យ​ទាំងនោះ ជា​សាធារណៈ ។​
​ទោះបី​ទិន្នន័យ ស្តីពី​ដំណើរការ​យន្តហោះ មុនពេល​បាត់​ខ្លួន ត្រូវ​បញ្ចេញ​ជា​សាធារណៈ​ក៏ដោយ ប៉ុន្តែ ការរិះគន់​ក៏​កើតឡើង​ភ្លាមៗ​ផងដែរ ដោយ​ជនរងគ្រោះ និង​អ្នកជំនាញ​មួយចំនួន​បាន លើកឡើងថា ទិន្ន ន័យ​ខាងលើនេះ​បង្កើតឡើង ដោយ​ខ្វះ​ធាតុ​សំខាន់ៗ​ជាច្រើន ហើយ​ពិបាក​ឲ្យ ក្រុម​អ្នកជំនាញ ធ្វើការ វិភាគ និង​សាកល្បង​ស្វែងរក​ជើងហោះហើរ ដែល​កំពុង​បាត់​ខ្លួន ។​
​គួរ​បញ្ជាក់ថា អាជ្ញាធរ​ម៉ាឡេស៊ី បានចេញ​ផ្សាយ​នូវ​ឯកសារ​មួយច្បាប់ មាន​ចំនួន ៤៧​ទំព័រ ដែល​បាន​កត់ ត្រា​អំពី​ទំនាក់ទំនង រាប់រយ​បន្ទាត់​រវាង​អ្នកបញ្ជា​យន្តហោះ និង​ប្រព័ន្ធ​ផ្កាយ រណប អ៊ី​ន​ម៉ា​សាត របស់ ចក្រភព​អង់គ្លេស​។ ឯកសារ​ត្រូវ​ក្រុម​អ្នក​រិះគន់​អះអាងថា មិនបាន​បង្ហាញ​ពី​រូបភាព​ទាំងស្រុង​នោះទេ តែ បែរជា​ព្យាយាម​សរសេរ នូវ​សេចក្តី​សង្ខេប​ជា​អក្សរ​ស្តីពី​ទំនាក់ទំនង​ក្នុងការ​ហោះហើរ​ទៅវិញ ។​
​ទោះបីជា​យ៉ាងណាក៏ដោយ រយៈពេល​ជាង​ពីរ​ខែ​មកនេះ សូម្បីតែ​កម្ទេច​យន្តហោះ​បន្តិច​ក៏​គ្មាន​នរណា បានឃើញ​ដែរ ។ ដោយឡែក​ការរុករក នៅ​មហាសមុទ្រ​ឥណ្ឌា​ដោយ​ចំណាយ​ថវិកា​អស់​រាប់លាន​ដុល្លារ អាមេរិក​នោះ ក៏​គ្មាន​បាន​លទ្ធផល​អ្វី​ទាំងអស់​ដែរ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya