ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ល្បួង​ក្មេងស្រី​អាយុ ១០​ឆ្នាំ​យកទៅ​រំលោភ​៣​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​

ជនសង្ស័យ​ល្បួង​ក្មេងស្រី​អាយុ ១០​ឆ្នាំ​យកទៅ​រំលោភ​៣​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​

បន្ទាយមានជ័យ​៖ យុវជន​សង្ស័យ​ប្រើល្បិច​ងាយៗ ក្លែងខ្លួន​ជា​គ្រូបង្រៀន​ជា​អ្នក​ចែក​សៀវភៅ​និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​នោះបាន​ល្បួង​ក្មេងស្រី​៣​នាក់​ជា​បន្តបន្ទាប់​ទៅ​រំលោភ​លើ​កំពូលភ្នំ​ស្វាយ​ក្រោយ​សាលាខេត្ត​បន្ទាយមានជ័យ​។ ក្នុងនោះ​រំលោភ​ដោយ​​ប្រើ​ម្រាមដៃ​លូក​បំផ្លាញ​ព្រហ្មចារី​ម្នាក់​, ម្នាក់ទៀត​យកបាន​តែ​ក្រវិល និង​ម្នាក់ទៀត​ប៊ិះ​រំលោភ​បានតែ​សមត្ថកិច្ច​បង្ក្រាប​ទាន់​។ នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការខេត្ត​កាលពី​ថ្ងៃទី​២២ កក្កដា ។​

​លោក ប៊ុន តុល នាយផ្នែក​ព្រហ្ម​ទ័​ណ្ឌ​នគរបាល​ក្រុង​សិរីសោភ័ណ​ថ្ងៃទី​២១ កក្កដា​ថា ជនសង្ស័យ​នោះ​ឈ្មោះ វ៉ាន់ រី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ​ទីលំនៅ​ភូមិ​-​សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប បានមក​ស្នាក់នៅ​របៀប​ជនអនាថា នៅ​វត្ត​ចម​សុទ្ធាវាស​(​ហៅ​វត្ត​ស្វាយ​ចាស់​) ភូមិ​I សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​រឿងហេតុ​ដំបូង​គឺ​កាលពី​ម៉ោង​១២​និង​២០​នាទី​ថ្ងៃទី​២៩ ឧសភា ២០១៣ កន្លងមក​ជន​សង្ស័យ​បាន​ទៅ​ស្ទាក់​និង​ល្បួង​ក្មេងស្រី​២​នាក់ រៀន​នៅ​ថ្នាក់​ទី​៤​សាលាបឋមសិក្សា​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ដោយ​ឌុប​នឹង​ម៉ូតូឌុប​ថា​ទៅយក​សៀវភៅ​និង​សម្ភារៈ​សិក្សា ដោយ​គេ​ក្លែងខ្លួន​ធ្វើជា​គ្រូបង្រៀន​និង​ជា​អ្នក​សប្បុរសជន​ជួយ​ដល់​សិស្ស​ក្រីក្រ។

ក្មេងស្រី​ពីរ​នាក់​នោះ ១:​ឈ្មោះ ហ​.​ស​.​ភ អាយុ​១០​ឆ្នាំ រស់នៅ​ជាមួយ​ឪពុកម្ដាយ​នៅ​សង្កាត់​​កំពង់ស្វាយ​។ ២:​ឈ្មោះ ឡ​.​ផ​.​ន អាយុ​១០​ឆ្នាំ​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​នឹង​ក្មេងស្រី​ទី​១​។ ពួកគេ​រៀន​នៅ​ថ្នាក់​ទី​៤ ជាមួយគ្នា​នៅ​សាលាបឋមសិក្សា​កំពង់ស្វាយ ។​

​ជនសង្ស័យ​បាន​នាំ​ក្មេងស្រី​ទាំងពីរ​ទៅលើ​កំពូលភ្នំ​ស្វាយ​នៅក្រោយ​សាលាខេត្ត ស្ថិតនៅ​ភូមិ​-​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ពួកគេ​រំលោភ​ដោយ​ប្រើ​ម្រាមដៃ​គឺ​លូក​ចូល​ប្រដាប់​ភេទ​ក្មេងស្រី​ឈ្មោះ ហ​.​ស​.​ភ​បានសម្រេច​។ ខណៈ​ប្រព្រឹត្ត​នោះ ក្មេងស្រី​ទី​២​ឈ្មោះ ឡ​.​ផ​.​ន បាន​នៅ​ទីនោះ​ដែរ ហើយ​ត្រូវ​ជនសង្ស័យ​សម្លុត​គំរាម​សម្លាប់​និង​ហាម​កុំអោយ​មើលខ្លួន​ប្រព្រឹត្ត​តែ​ជនសង្ស័យ​បាន​ដោះយក​ក្រវិល​១​គូ​ទម្ងន់​៣​ហ៊ុន​របស់​ក្មេង​ស្រី​​ទី​២​ទៅ​បាត់​ខណៈ​គេ​រត់គេចខ្លួន មុន​ក្មេងស្រី​ទាំងពីរ​រត់​ដល់​សាលារៀន​និង​ដឹង​ដល់​អាណាព្យាបាល​ព្រមទាំង​សមត្ថកិច្ច ។​

​លោក ប៊ុន តុល បន្តថា សំណុំ​រឿងនេះ​បាន​បង្កក់​ទុក​។ បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ វ៉ាន់​-​រី បាន​លេចមុខ​និង​ប្រព្រឹត្ត​បទល្មើស​ល្បួង​ក្មេងស្រី​សិស្សសាលា​ដោយ​ប្រើល្បិច​ដដែល​។ ក្មេងស្រី​ម្នាក់ទៀត​ឈ្មោះ វ៉​.​ប អាយុ​១០​ឆ្នាំ​រៀន​ថ្នាក់​ទី​៣ នៅ​សាលាបឋមសិក្សា​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា ត្រូវបាន​ជននេះ​ដឹក​នឹង​ម៉ូតូឌុប​ទៅ​ភ្នំ​ស្វាយ​ទៀត​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩ កក្កដា ។​

​លើក​នេះ​ពលរដ្ឋ​ល្អ​នៅ​ជើងភ្នំ​ស្វាយ​បានឃើញ​ហើយ​រាយការណ៍​ដល់​នគរបាល​ក្រុង​សិរីសោភ័ណ​ហើយ​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​រួច​បង្ក​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់​ខេត្ត ។

​លោក ស៊ីវ សុជាតិ អធិការនគរបាល​ក្រុង​សិរីសោភ័ណ​អោយដឹងថា ជនសង្ស័យ​ព្រម​សារ​ភាពថា​បាន​ល្បួង​ដើម្បី​បាន​រំលោភ​ក្មេងស្រី​ម្នាក់​និង​ប៉ុនប៉ង​រំលោភ​២​នាក់​នោះ​មែន ពោលគឺ​សមត្ថកិច្ច​យក​ក្មេងស្រី​រងគ្រោះ​មក​អើត​មើលមុខ​ជនសង្ស័យ​ដើម្បី​ផ្ចាញ់​ចំលើយ ។​

​ទាំងនេះ​ជា​ល្បិចកល​ស្រាលៗ​របស់​ជនល្មើស​ដែល​ប្រើ​ល្បួង​ក្មេងស្រី​ទៅ​រំលោភ​ដែល​ក្មេងស្រី និង​អាណាព្យាបាល​ព្រមទាំង​លោក​/​អ្នកគ្រូ គួរតែ​ប្រយ័ត្នប្រយែង ៕​ដោយ​៖ នី នឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya