ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » រថ​យន្ត​បុក​ម៉ូតូ​ស្លាប់​៣​នាក់​ ​របួស​ធ្ងន់​៦​នាក់​ ​ខណៈ​មេ​ឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​​

រថ​យន្ត​បុក​ម៉ូតូ​ស្លាប់​៣​នាក់​ ​របួស​ធ្ងន់​៦​នាក់​ ​ខណៈ​មេ​ឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​​

កំពត៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់ រវាងរថយន្តដឹកកម្មករ ធ្វើផ្លូវរថភ្លើង បុកម៉ូតូទាំងព្រលឹមអុរ បណ្តាលឲ្យអ្នកធ្វើ ដំណើរប្រុស-ស្រី ៣នាក់ស្លាប់ និង៦នាក់ទៀតរង របួសធ្ងន់ធ្ងរ​ដោយ​បាក់​ដៃបាក់ជើង ខណៈមេឃកំពុងបង្អុរ ព្រះភិរុណ យ៉ាងខ្លាំង នៅតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ៣  (កំពត-ភ្នំពេញ)  ក្នុងភូមិព្រៃតុំ ឃុំឈើឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលនៅកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានអរិយធម៌ ក្រោយកើត​ហេតុភ្លាមៗថា នៅ​ម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​រថយន្តកូរ៉េចំណុះ២តោនកន្លះ ពាក់​ស្លាកលេខ ភ្នំពេញ 3B-1785 ដឹកកម្មករធ្វើផ្លូវ​រថភ្លើង​របស់ក្រុមហ៊ុន TSO ១៣នាក់ ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូងតាម បណ្តោយ​ផ្លូវ​ជាតិ​លេខ៣។

សមត្ថកិច្ចបន្តថា ពេលដល់ចំណុចកើតហេតុ រថយន្តរថយន្តដឹកកម្មករទំនង ជាបើកកេច​នឹ​ងអ្វីមួយផ្សេងទៀត ក៏ ជ្រុលទៅបុកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ដែល​បើក​បញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឲ្យរថ យន្តក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់ រីឯ​ម៉ូតូត្រូវរងការខូចខាតខ្ទេចខ្ទី។

ជាមួយគ្នានោះ ជនរងគ្រោះធ្វើដំណើរតាមម៉ូតូ២នាក់បងប្អូន បានស្លាប់​ភ្លាមៗមួយរំពេច​នៅកន្លែងកើតហេតុ។ រីឯភាគី អ្នកធ្វើដំណើរតាមរថយន្តវិញ ស្លាប់បុរសម្នាក់ និង ៦នាក់​ផ្សេងទៀត រងរបួសធ្ងន់បាក់ដៃ និងបាក់ជើង​ផងដែរ។

ភ្លាមៗនោះ ជនរងគ្រោះត្រូវបានសមត្ថកិច្ច រួសរាន់បញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យផង​ដែរ​។ ​ជនរងគ្រោះដែល​ស្លាប់ បាត់បង់ជីវិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ខាងលើ​រួម​មាន៖ ១. ឈ្មោះ ជ្រិន អ័ន ភេទ ប្រុស អាយុ ៣៥​ឆ្នាំ ជាកម្មករធ្វើផ្លូវរថភ្លើង មានទីលំ​នៅ​ក្នុងភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកកំពត, ២. ឈ្មោះ ឈុន ចិត្ត្រា ភេទ​ប្រុស អាយុ ២៩ឆ្នាំ ជាមន្រ្តីបម្រើការងារនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត​កំពត និងទី៣. ឈ្មោះ ឈុន បូ យ៉ាន់ ភេទស្រី អាយុ ២៤ឆ្នាំ ជាគ្រូបង្រៀន៕ ដោយៈ វិជ័យ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya