ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២កក្កដា២០១៣សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបញ្ជូនជនជាតិចិនតៃវ៉ាន់២នាក់និងចិនដីគោកម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញខណៈដែលពួកគេបានជាប់ពាក់ព័ន្ធក្នុងអំពើជួញដូរគ្រឿងញៀនប្រមាណជិត១គីឡូក្រាមដែលបង្ក្រាបបាននៅផ្ទះសំណាក់សំណាងល្អ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
ជាជនជាតិចិនទាំង៣នាក់នោះមានឈ្មោះ ទី១-ឈ្មោះឡយ៉ុងម៉ិញភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិចិនដីគោក ស្នាក់នៅផ្ទះជួលលេខ៤៤ ផ្លូវទី២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានភ្នំពេញ។ ទី២-ឈ្មោះចាង វិនថុន ភេទ ប្រុសអាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយឈ្មោះឡ យ៉ុងម៉ិញ និងទី៣-ឈ្មោះលី គឹមស៊ាង ភេទ ប្រុស អាយុ៥១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាជាងចម្លាក់ស្នាក់នៅផ្ទះសំណាក់ឡាក់គីស្តា សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
បន្ទាប់ពីបានបើកការស៊ើបអង្កេតបឋមរួចហើយសមត្ថកិច្ចមិនបានឃាត់ខ្លួនពួកគេនោះឡើយទើបនៅព្រឹកថ្ងៃទី២២កក្កដានេះសម្រេចបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនិងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ស្រីផល