ក្រចេះ៖ អ្នកនេសាទនៅតំបន់អភិរក្សមេពូជត្រី និងសត្វផ្សោតនៅស្រុកសំបូរកំពុងតែនេសាទត្រីយ៉ាងអានាធិបតេយ្យនៅរដូវត្រីពងកូន។ បើតាមប្រភពព័ត៌មានប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំបូរខេត្តក្រចេះបានរៀបរាប់និងត្អូញត្អែរប្រាប់កាសែតអរិយធម៌ថា តាំងពីយូរឆ្នាំមកហើយគេពុំដែលឃើញអ្នកនេសាទត្រីកើនឡើងយ៉ាងដូច្នោះទេ ពីព្រោះទឹកដីនៃស្រុកសំបូរយើងនេះគឺសុទ្ធតែជាតំបន់អភិរក្សមេពូជត្រីពងកូនគ្រប់ប្រភេទ ហើយក៏គ្មានអ្នកនេសាទណាម្នាក់ហ៊ានប្រើប្រាស់ឧបករណ៍ធំខុសច្បាប់ដែរ។ ជាពិសេសការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ធំខុសច្បាប់ដែរ។
ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានទូកនេសាទធ្វើការបណ្តែតមងយ៉ាងអានាធិបតេយ្យ ចាប់តាំងពីភូមិថ្មគ្រែ រហូតទៅដល់កោះខ្ញែជិតព្រំប្រទល់ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋភាគច្រើបាននិយាយរិះគន់ចំៗថាតាំងពីមានលោកផែនគឹមស្រូយជាមេឆ្មាំអភិរក្សត្រីផ្សោតនិងមេពូជត្រីគ្រប់ប្រភេទនៃស្រុកសំបូរមក គេឃើញអ្នកនេសាទអានាធិបតេយ្យចេះតែកើនឡើងជារៀងរាល់ថ្ងៃ ហើយគេពុំឃើញលោកផែន គឹមស្រូយ ធ្វើការបង្ក្រាបម្តងណាឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថាលោកផែនគឹមស្រូយចាប់តាំងពីបានទទួលទូកកាណូតម៉ាស៊ីនិងឧបកណ៍ផ្សេងៗទៀតពីមេឆ្មាំខេត្តគឺលោកនុត គឹមសាននិងលោកសៀងគិន ដើម្បីគ្រប់គ្រងនិងការពារអភិរក្សតំបន់ត្រីផ្សោតនឹងអភិរក្សមេពូជត្រី លោកផែន គឹមស្រូយ បែរជាយកទូកម៉ាស៊ីនទាំងនោះទៅប្រើជាមុខរបរសំរាប់ដើររាប់ក្បាលទូករាប់រយទូកយកលុយពីអ្នកនេសាទខុសច្បាប់ទៅវិញ។ តើសព្វថ្ងៃនេះ លោកសៀង គិន នាយ ខណ្ខ័រដ្ឋបាលជលផលខេត្តតើលោកបានជ្រាបទេ? ជុំវិញបញ្ហារិះគន់របស់ប្រជាពលរដ្ឋខាងលើនេះកាសែតអរិយធម៌បានទូរស័ព្ទទៅលោកផែន គឹមស្រួយ ដើម្បីសុំការបំភ្លឺដែរ តែទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវារហូត៕ ដោយ៖ ឌឹម សឿន