កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកចំការលើយ៉ាងច្រើនកុះករ បានចូលរួម ទស្សនាយ៉ាង រីករាយជាមួយក្បួនឃោសនា និងការប្រគំតន្រ្តីរបស់យុវជន សម្តេចតេជោ ហ៊ុន សែន ដែលរៀបចំឡើងដោយក្រុមជនបង្គោលទទួលការងារយុវជនប្រចាំស្រុកចំការលើ រួមមាន លោក ហួត ហាក់ លោក ឧកញ៉ា ឡុងម៉េង លោក ឧកញ៉ា អ៊ឹង សែ និងលោក នង គន្ធាវី ហើយនាឱកាសនោះ ក៏មានការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់ លោក បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានទទួលបន្ទុកការងារ យុវជនខេត្តកំពង់ចាម។
ការប្រគំតន្រ្តីនេះ បានធ្វើឡើងនារាត្រីថ្ងៃសៅរិ៍ទី២០ ខែកក្កដា នៅក្នុងវត្តខែតក្រៅ ឃុំបុសខ្នុរ ហើយមានការចូលរួមសម្តែងដោយតារាចម្រៀង កំប្លែងនិងពិធីករ ល្បីៗនិង អ្នកចំរៀង ជាច្រើនរូបដូចជា អ្នកនាងម៉េង កែវ ពេជ្ជតា, លោក រិន សាវ៉េត, កញ្ញា ឆាយ លីដាឡែន, អ្នកនាង ម៉ៅ ស៊ីណាត ,អ្នកនាង សុខា សុធានី BIG ក្រុម Permi និងលោក អ៊ុង រស្មី ជាអ្នកសម្របសម្រួលការងារសិល្បៈ។
បើទោះជាមានភ្លៀងធ្លាក់ជោកជាំយ៉ាងណា ក៏ដោយ ក៏ប្រជាពលរដ្ឋនៅក្រាញនៀលទស្សនាការសម្តែងឆាកកំប្លែង ពីមួយឈុតទៅមួយឈុត ដែលមានលាយឡំជាមួយ សម្រែកជ័យឃោសស្ថិរគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន«ជយោគណបក្សប្រជាជនកម្ពុជា» «ជយោសម្តេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្រ្តី» និងសម្រែកយ៉ាងកងរំពងថា ឈ្នះ ឈ្នះ ឈ្នះ។
ភាពជឿជាក់របស់អ្នកចូលរួមទាំងអស់ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយ រីករាយនិងបានផ្តល់នូវ ការជឿទុកចិត្តយ៉ាងមុតមំាទៅលើការដឹកនាំ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខហើយបាននាំមកនូវសុខ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ជាមួយគ្នានោះ លោក ហួត ហាក់ តំណាង លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅ កាន់ប្រជាពលរដ្ឋថា ភាពសប្បាយរីករាយនិងការជួបជុំនៅក្នុងការប្រគំតន្រ្តីនេះ កើត មានឡើងដោយសារមានគុណបំណាច់ថ្ងៃទី៧មករាឆ្នាំ១៩៧៩ ដោយសារថ្ងៃ៧មករា ទើបប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ឯកភាពទឹកដីក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់ សម្តេចទាំងបីដែលជា ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន។
លោក ហួត ហាក់ និងក្រុមជនបង្គោលស្រុកចំការលើក៏បានថ្លែងអំណរគុណ និងដើរ សំពះអរគុណ ចំពោះក្រុមតារាចំរៀង កំប្លែងពិធីករល្បីៗ ក្រុមតន្រ្តីយុវជន សម្តេចតេជោ អាជ្ញាធរ ស្រុក ឃុំកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ កម្លាំងកាយចិត្តប្រាជ្ញាស្មារតីមកសម្តែងជូនប្រជាពលរដ្ឋ ស្រុកចំការលើ បានកម្សាន្ត សប្បាយព្រមទាំងគ្រប់ផ្នែក គ្រប់ថ្នាក់ដែលបានជួយរៀបចំនិងការពារសុវត្ថិភាព ជូន បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋស្រុក ចំការលើ ដែលជានិច្ចកាលស្មោះស័្មគ្រ គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយអាណត្តិ នេះគណបក្សប្រជាជនមានលេខរៀងទី៤នៅក្នុងសន្លឹកឆ្នោត ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បានបន្តធ្វើនាយករដ្ឋមន្រ្តីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងការ អភិវឌ្ឍន៍រីកចំរើននោះ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី៤ នៅក្នុងសន្លឹកឆ្នោត ៕
ដោយ៖ សុវណ្ណរ័ត្ន