ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចោរ​ចូល​ប្លន់​ធនាគារ​ស្ថាបនា​នៅ​ស្រុកខ្សាច់​កណ្ដាល​ចាក់សម្លាប់សន្ដិសុខម្នាក់និងសែងទូទទេ​យកទៅ​បាត់

ចោរ​ចូល​ប្លន់​ធនាគារ​ស្ថាបនា​នៅ​ស្រុកខ្សាច់​កណ្ដាល​ចាក់សម្លាប់សន្ដិសុខម្នាក់និងសែងទូទទេ​យកទៅ​បាត់

កណ្ដាល៖គ្រឹៈស្ថាន​មីក្រូហិរញ្ញ​វត្ថុស្ថាបនាលីមីធីត នៅស្រុកខ្សាច់កណ្តាល ត្រូវបានចោរ ចូល​ប្លន់និង​បាន​ចាប់ចងដៃ យកស្កុតរុំមុខនិងចាក់សម្លាប់សន្ដិសុខយាមនៅទីនោះម្នាក់ ។​ ប៉ុន្ដែការប្លន់នេះមិនបានទ្រព្យសម្បត្ដិនោះឡើយ ក្រោយពីពួកវាបានធ្វើសកម្មភាព​យកទូដែកដាក់លុយគេចខ្លួនបាត់។

ករណីប្លន់ដែលធ្វើ​ឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០១៣​នេះ នៅទីតាំងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីធីត ស្ថិតក្នុង​ភូមិ​វិហារសួគ៌ជើងឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល បន្ទាប់ពីប្រទះឃើញ​ក្រុមសន្ដិសុខយាមនៅពេលយប់ ត្រូវបានក្រុមចោរចាក់សម្លាប់រួចចងដៃ បិទស្កុត និង​រុំស្កុតមុខជិត ។

បើតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា សន្ដិសុខដែលយាម វេន យប់ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ ម៉ោង៦ទាបភ្លឺនៅធនាគារខាងលើនេះ មានឈ្មោះ ឃឺន ស៊ឺនអាយុ៤២ឆ្នាំ មុខរបរជាសន្ដិសុខរបស់ក្រុមហ៊ុនបេស ។ក្រោយពីមានករណី នេះកើតឡើងត្រូវបានម្ចាស់គ្រឹៈស្ថានប្រាប់សមត្ថកិច្ចថា សម្ភារៈដែលត្រូវបាត់បង់ រួមមាន ទូដែកមួយកម្ពស់០,៧តឹក ប៉ុន្ដែគ្មានលុយនៅក្នុងនោះទេ ។

សមត្ថកិច្ចជំនាញដែលចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរង គ្រោះ អាចត្រូវក្រុមចោរសម្លាប់នៅវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ក្រោយពីពួកវាបានរត់គេចខ្លួនបាត់ ។ក្រោយពីមាន ករណីដ៏សាហាវនេះ ស្នងការនគរបាលខេត្ដកណ្ដាល លោក​ឧត្ដមសេនីយ៍ត្រី អ៊ាវ ចំរើននិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានបើកការស្រាវជ្រាវជាបន្ទាន់ តាមជំនាញស្វែងរក តាមចាប់ក្រុមចោរទាំងនេះឲ្យបានយកមកដាក់ទោសតាមផ្លូវច្បាប់៕

ដោយ៖ តាពៅ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya